ប៉ៃលិន ៖ ក្រោមអធិបតីភាពលោ យី យ៉ូន រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញមន្ត្រីទទួលទួនាទីថ្មី ត្រូវបំពេញការងារប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោ យី យ៉ូន រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចល់ថ្នាក់ដឹកនាំ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន០៤រូប។នៅក្នុងឱកាសនោះផងដែរ លោក យី យ៉ូន ក៏បានជំរុញដល់ថ្នាក់ដឹកនាំ ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំពង្រឹងការងារ ឱ្យអស់ពីសមត្ថភាព និងបំពេញការងាររបស់ខ្លួនទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឱ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវចេះគ្រប់គ្រងដឹកនាំ ហើយលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព និងធ្វើការងារបានល្អ ព្រមទាំងដាក់វិន័យ ទៅតាមច្បាប់មន្ត្រីរាជការ ចំពោះមន្ត្រីអសកម្ម។ទន្ទឹមនឹងនេះលោក យី យ៉ូន បានបន្តថា មន្ត្រីទាំងរាជការទាំងអស់ត្រូវខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈសេវាសង្គម ឱ្យកាន់តែល្អដោយនៅជិតនឹងប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។បើតាមរបាយការណ៍របស់ លោក សាក់ សាមឿន អតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានជនពិការក្រីក្រនៅក្នុងសហគមន៍ដែលទទួលរបបឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែ ចំនួន១៣១២នាក់ អតីតយុទ្ធជនដែលកំពុងទទួលរបបសន្តិសុខសង្គមរួមមាន៖ ជនពលី មានចំនួន១៨៩គ្រួសារ ជនមរណៈមានចំនួន៧៤គ្រួសារ ជនពិការមានចំនួន ៦៧៧នាក់ និវត្តិជន មានចំនួន៣៩១នាក់ និងជនបាត់បង់មានចំនួន១៦នាក់។លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា ការផ្លាស់ប្ដូរ ឬតែងតាំងសម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក។ ដូច្នេះលោក សង្ឃឹមថាក្រោយពីការតែងតាំង រចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី មន្ទីរអាចមានលទ្ធភាពបំពេញការងារបំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចថ្មី និងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងមានកិច្ចសហការល្អជាមួយ អង្គភាពស្ថាប័ននានាជុំវិញខេត្ត សំដៅបំពេញកិច្ចការបម្រើជាតិ និងប្រជាជនអោយទទួលបានជោគជ័យថ្មីៗ ឱ្យបានជាបន្តបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ