ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ កក្កដានេះនៅសាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីប្រកាសចូលកាន់តំណងជាផ្លូវការដោយ លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ត្រូវបានតែងតាំងជាអភិបាលខណ្ឌច្បារអំពៅជំនួសលោកអ៊ាង ស៊ីផាន ដែលបានផ្ទេរភារកិច្ចទៅនៅសាលារាជធានីភ្នំពេញ ពិធីនេះ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានី អភិបាលខណ្ឌទាំង១២ រួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។លោកចេង មុនីរ៉ា ពេលនៅបំពេញការងារជាអភិបាលរងខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់លើមើលឃើញថា ជាមន្ត្រីឆ្នើមមួយរូប មានទាំងចំណេះដឹងនិងចំណេះធ្វើ ហើយអ្វីដែលសំខាន់មួយបែបទៀតនោះ លោកចេង មុនីរ៉ា ជាមន្ត្រីដែលស្រលាញ់ប្រជាពលរដ្ឋ ចុះជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ច ដោយមិនថាថ្ងៃឬយប់ឡើយ។ដោយមើលឃើញពីគុណសម្បត្តិដ៏ល្អបែបនេះ ហើយទើបរាជរដ្ឋាភិបាលបានមើលឃើញរហូតតែងតាំងជាអភិបាលខណ្ឌច្បារអំពៅនាពេលនេះ ។យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច មាត្រា១ ផ្ទេរភារកិច្ចលោកអ៊ាង ស៊ីផាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឲ្យមកបម្រើការងារនៅសាលារាជធានីភ្នំពេញ ។ មាត្រា២ តែងតាំងលោក ចេង មុនីរ៉ា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ