(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ បានចុះពិនិត្យសិក្សាលើគម្រោង ក្នុងការរៀបចំដាក់ប្រព័ន្ធលូឡើងវិញ មានប្រវែង៣៦០ម៉ែត្រ សង្កាត់ទឹកថ្លា។ការចុះសិក្សានេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថា ប្រព័ន្ធលូបង្ហូរទឹកចាស់ទ្រុឌទ្រោមបណ្តាលឲ្យស្ទះទឹកហូរ ហើយបើទោះជាពុំទាន់មានសំណើរបស់បងប្អូន ប្រជាពលរដ្ឋក៏ដោយ។លោក ម៉ូវ ម៉ានិត បានចុះពិនិត្យភ្លាមៗនៅទីតាំងគម្រោងដាក់លូ បណ្តោយផ្លូវលំមួយខ្សែ ចំណុចខាងត្បូងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រោយពីចុះពិនិត្យជាក់ស្ដែង លោក ម៉ូវ ម៉ានិត នឹងបន្តចាត់មន្ត្រីជំនាញចុះពិនិត្យសិក្សាគម្រោងបន្ថែម ក្នុងការរៀបចំដាក់ប្រព័ន្ធលូឡើងវិញ មានប្រវែង ៣៦០ម៉ែត្រ ទំហំមុខកាត់០.៨០ម៉ែត្រ ឲ្យបានច្បាស់លាស់មុននឹង ដំណើរការបើកការដ្ឋាន ដើម្បីជួយសម្រួលរំដោះទឹកឲ្យហូរបានឆាប់ទាន់ ពេលវេលាកុំឲ្យស្ទះទឹក នាំលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ