បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បត៍ទី០៧ ខែមិថុនា ឆ្នាំ២០១៨,មន្ត្រីសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នឹង បានប្រើប្រាស់រថ យន្តពិសោធន៍ចល័ត អគ្គនាយកដ្ឋានកាំកុង ត្រូល នៃក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ បរិភោគប្រចាំថ្ងៃ ដើម្បីស្វែងរកសារធាតុគីមី លើមុខទំនិញ៥៧មុខ ក្នុងនោះ មន្ត្រីជំនាញ រកឃើញបន្លែ ២មុខ មានសារធាតុគីមី ។លោកហុង លៀង អនុប្រធានសាខាកាំកុង ត្រូលសាខាខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ដោយមានណែនាំចង្អុលបង្ហាញពីលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានចាត់អោយលោក ចុះជាមួយមន្ត្រីរថយន្តពិសោធចល័ត ធ្វើការត្រួតពិនិត្យ លើមុខម្ហូប មួយចំនួនដើម្បីស្វែងរកសារធាតុគីមី ដើម្បីធានាបាននូវសុវត្ថិភាព នឹង ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលទិញយកមកបរិភោគ នៅផ្សារសិរីសោភ័ណ និង ផ្សារចំការគ ស្ថិតក្រុងសរិសោភ័ណ ខេត្តបន្ទាយមាន ជ័យ។លោកបានបញ្ជាក់ថា៖ ការចុះពិនិត្យលើមុខម្ហូប ចំនីអាហារ បន្លែ ត្រី សាច់ សសៃមី គុយទៀវ ប្រហុក ផ្អក ប្រហិត ម៉ឹក បង្គា នឹងមុខទំនិញមួយចំនួនទៀត សរុបចំនួន៥៧មុខ រកឃើញសារធាតុគីមី ប្រភេទថ្នាំ សម្លាប់សត្វល្អិត ចំនួន ២មុខ ដែលមានជាប់នៅលើផ្កាខាត់ណា និង សាវថាវ ដែលអាជីវករយកមកដាក់តាំងលក់ នៅក្នុងផ្សារសិរីសោភ័ណ។លោកបញ្ជាក់បន្ថែមថា៖ បន្លែ ដែលសារធាតុជាតិគីមី ប្រភេទថ្នាំ សំលាប់សត្វល្អិត ឈ្មោះ Pesticide ធ្វើអោយប៉ះពាល់សុខភាព រលាក់ពោះវៀន ខ្សោយក្រលៀន ឈឺក្រពោះ រាករុស វិលមុខ ក្អួតចង្អោ រលាក់ថ្លើម បើធ្ងន់ធ្ងរអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ