បន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះផ្សព្វ ផ្សាយស្តីពី សុវត្ថិភាព ចំណីអាហារ ដល់សិស្សវិទ្យាល័យប៉ោយប៉ែតចំនួន៣០០នាក់ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៨ នៅវិទ្យាល័យប៉ោយប៉ែត ក្រុងប៉ោយប៉ែត។លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានពន្យល់ណែនាំដល់ប្អូនៗសិស្សានុសិស្ស អោយប្រុងប្រយ័ត្នខ្ពស់ មុននឹងទិញចំណីអាហារយកមកទទួល ទាន លោកក៏បានបន្ថែមថា៖ ការធ្វើអនាម័យ ចំណីអាហារ បន្លែ ផ្លែឈើ ត្រីសាច់ និងកាត់ បន្ថយជាតិគីមី ដែលឈ្មួញលួចដាក់ដើម្បីរក្សាអោយនៅស្រស់បានយូរ ត្រូវលាងជាមួយទឹកហូរ ទឹកទុយោ ឬដងទឹកចាក់លាង មិនត្រូវជន្លក់លាងច្រើនដងជាមួយទឹកនៅក្នុងធុងដដែលៗនោះទេ។មន្ត្រីជំនាញក៏បានណែនាំពីរបៀបនៃការរក្សា ទុកបន្លែ ផ្លែឈើ ត្រីសាច់ និងកម្រិតអង់សារនៃការក្លាសេ រយៈពេលនៃការរក្សាទុក និងការវិចខ្ចប់អោយបានត្រឹមត្រូវ នឹងទុកបានយូរចំពោះចំណីអាហារ ដែលមានការវេចខ្ចប់ស្រេច មុនទិញយកទៅទទួលទាន ត្រូវពិនិត្យ មើលកន្លែងដាក់តាំងដាក់លក់ និងត្រូវពិនិត្យប្រភពផលិត អោយបានច្បាស់លាស់ រួមទាំងថ្ងៃខែ ឆ្នាំផុតកំណត់ ចៀសវាងការប្រើប្រាស់ចំណីអាហារ ណាដែលគ្មានប្រភព។មន្ត្រីជំនាញបានបញ្ជាក់ថា៖ ផលប៉ះពាល់នៃការប្រើប្រាស់ជាតិគីមី លើសកម្រិត ដើម្បីរក្សាអោយនៅស្រស់ និងបានយូរ ធ្វើអោយអ្នក ទទួលទាន មានជំងឺរាករុស ក្អួត និងហើមពោះ បើធ្ងន់ធ្ងរវិញ អាចបណ្តាលអោយស្លាប់បាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ