ស្ទឹងត្រែង ៖ ប៉ូលិសក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេតស្រាវជ្រាវរកមេក្លោងធំនៅភ្នំពេញដែកពាក់ព័ន្ធករណីក្រុមជួញដូរគ្រឿងញៀនទម្ងន់១២០គីឡូក្រាម។ គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា កម្លាំងប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃសហការជាមួយព្រះរាជអាជ្ញាខេត្ដស្ទឹងត្រែងរួមនិងប៉ូលិសច្រកទ្វាត្រពាំងក្រៀលបានឃាត់រថយន្ដក្រុមហ៊ុនសូរីយាមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2G-2671បើកចេញពីប្រទេសឡាវឆ្ពោះមកកម្ពុជាតាមច្រកទ្វារខាងលើខណ:ពេលនោះសមត្ថកិច្ចចម្រុះបានរកឃើញគ្រឿងញៀនទម្ងន់១២០គីឡូក្រាមហើយឈានទៅរឹបអូសយកវត្ថុតាងនោះរួមមានរថយន្ដមួយគ្រឿងនិងមនុស្ស៣នាក់បញ្ជូនទៅស្នងការខេត្ដស្ទឹងត្រែងដើម្បីបង្កសំណុំរឿង។ជនសង្ស័យទាំង ៣ នាក់នោះ មានឈ្មោះទី១.ឈ្មោះ ធាវ ធារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំទី២ឈ្មោះ ធាវ តុងហៃ ភេទប្រុស អាយុ៣៧ ឆ្នាំ ទី៣ ឈ្មោះ ហែម សាវ៉ន អាយុ៣៥ឆ្នាំ ពួកគេជាជនជាតិខ្មែររបរជាអ្នកបើកបរជាអ្នកបកប្រែនិងជាព្រូឡាន មានស្រុកកំណើតនៅខេត្តព្រះវិហារបច្ចុប្បន្នរស់នៅភូមិត្នោតថ្មីឃុំសំរោង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ប្រភពពីអគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់អ្នកព័ត៌មានឲ្យដឹងកាលថ្ងៃទី២៨ ខែមិថុនាថា ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវស្វែងរកអ្នកដែលពាក់ព័ន្ធ។ ចំពោះអ្នកបើករថយន្តក្រុង អ្នកបកប្រែ និងព្រូឡាន កំពុងតែស៊ើបអង្កេតថាតើពួកគេជាប់ពាក់ព័ន្ធឬអត់ យើងមិនទាន់ហ៊ានសនិដ្ឋានទេ។ប្រភពពីតុលាការខេត្ដស្ទឹងត្រែងបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនាថា មនុស្សចំនួន៣នាក់ គឺកំពុងស្ថិតនៅក្នុងដៃនគរបាលយុត្តិធម៌ព្រោះត្រូវធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត។មន្ដ្រីតុលាការបានបន្ដឲ្យដឹងទៀតថា ជនសង្ស័យទាំងបីនាក់បានសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនគ្រឿងញៀនតាមរថយន្តក្រុងពីប្រទេសឡាវ តាមបញ្ជាពីមេក្លោងធំ នៅប្រទេសឡាវ ដើម្បីយកមកប្រគល់ឲ្យមេក្លោងធំម្នាក់ទៀតនៅភ្នំពេញ ដោយយកកម្រៃឈ្មួលចំនួន ពីរម៉ឺនដុល្លារប៉ុណោះ។មន្ត្រីតុលាការបានបញ្ជាក់ទោះជាយ៉ាងនេះក្ដីកាលពីថ្ងៃទី២៩ខែមិថុនាជនសង្ស័យទាំង៣នាក់ដែលមានឈ្មោះដូចខាលើគឺត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ដស្ទឹងត្រែង ហើយសំណុំរឿងនេះប៉ូលិសក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេតស្រាវជ្រាវវែកមុខរកមេខ្លោងធំដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ