ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋព្រួយបារម្ភពីភូមិឃុំមានសុវត្ថិភាព ខណ:ក្រុមចោរកំពុងតែធ្វើស កម្មភាពដើរគាស់ផ្ទះ ដោយលួចអស់ទ្រព្យសម្បត្តិជាច្រើន ហើយសូម្បីតែតុកៅអីនៅក្នុងផ្ទះរបស់ខ្លួន ក៏ពួកគេលួចគ្មានសល់មិនលើកលែងនោះឡើយ ។ លុះដឹងអត្តសញ្ញាណជនសង្ស័យដែលលួចគាស់ផ្ទះនោះម្ចាស់ក៏បានដាក់ពាក្យបណ្តឹងឱ្យប៉ុស្តិ៍នគរបាលឱ្យធ្វើការចាប់ឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមចោរដែលចូលគាស់ផ្ទះប្រជាពលរដ្ឋ០១ករណី ដែលមានគ្នាចំនួន៤នាក់ ខណ:ម្ចាស់ចេញទៅធ្វើការងារបាត់ លុះត្រឡប់មកវិញ ស្រាប់តែពេលកំពុងតែនាំគ្នា លួចនោះម្ចាស់ផ្ទះតាមទាន់ ឃើញម្នាក់ រីឯជនសង្ស័យចំនួន៣នាក់រត់គេចខ្លួនបាត់ និងឃាត់ខ្លួនបានម្នាក់ ឈ្មោះ ជិន ចយ ហៅភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរ៉ែដែក ឃុំអូរអណ្តូង ស្រុកសំឡូត ខេត្តបាត់ដំបង មានមុខរបរមិនពិតប្រាកដ ។ ចំណែកម្ចាស់ផ្ទះមាន ឈ្មោះ នាង មាឃ ភេទស្រី អាយុ៦៤ឆ្នាំ ជាមេភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ប្រភពបន្តទៀតថា ករណីខាងលើនេះ បណ្តាលឱ្យបាត់បង់តុបេងចំនួច៣គ្រឿង ដែលសមត្ថកិច្ចបានរកឃើញប្រគល់អោយវិញចំនួន១គ្រឿង ចំណែក១គ្រឿង នៅក្នុងផ្ទះរបស់ជនសង្ស័យ និង១គ្រឿងទៀត ជនសង្ស័យម្នាក់នោះ មិនបានដឹងថាបក្សពួករបស់ខ្លួន យកទៅលាក់ទុកនៅទីណានោះទេ ។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបា លក្រុងប៉ៃលិន កំពុងរៀបចំកសាងសំនុំរឿង ដើម្បីបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ