ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ បន្ទាប់ពីគេហទំព័រកា សែតកោះសន្តិភាព បានចេញផ្សាយរឿងរ៉ាវពាក់ព័ន្ធនឹងអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីល្ប: បង្ហោះសារសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានកោះហៅភ្នាក់ងារសារព័ត៌មានកាសែតទូរទស្សន៍ទាំងអស់ ដែលប្រចាំនៅក្នុងខេត្តប៉ៃលិនធ្វើការប្រជុំបន្ទាន់ ។ ការបើកកិច្ចប្រជុំនេះ ស្ថិតនៅក្នុងសាលប្រជុំក្រុមប្រឹក្សា នៃសាលាខេត្តប៉ៃលិន ដោយមានលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមផងដែរ ។ លោកអភិបាលខេត្តប៉ៃលិន បានណែនាំដល់ភ្នាក់ងារសារព័ត៌មានទាំងអស់ ដែលប្រតិបត្តិការក្នុងខេត្តប៉ៃលិន មុននឹងផ្សាយព័ត៌មានអ្វីមួយ ត្រូវពិនិត្យ និងទៅពិភាក្សាជាមួយមន្ទីរព័ត៌មានជាមុ នសិន ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍន៍របស់ខេត្ត ។ តែបើផ្សាយព័ត៌មានមិនពិតនិងមានចរឹតញុះញង់ ខាងរដ្ឋបាលសាលាខេត្តនឹងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ឱ្យចាត់ការតាមច្បាប់ជាក់ជាមិនខាន ។លោក ផាន់ ចាន់ធុល បានបន្តទៀតថា អ្នកសារព័ត៌មានទាំងអស់ ត្រូវតែយកលិខិតសម្គាល់អង្គភាពរបស់ខ្លួន ទៅឲ្យខាងមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីពិនិត្យនឹងចេញប័ណ្ណ ឬលិខិតបញ្ជាក់បន្ថែម រួចខាងមន្ទីរយកទៅបញ្ជាក់នៅរដ្ឋបាលសាលាខេត្តប៉ៃលិនបន្ថែមទៀត រួចយកទៅដាក់នៅស្នងការ និងអេយ្យការអមសាលាដំបូងខេត្តផងដែរ ។លោកបានបញ្ជាក់បន្ថែមទៀតថា រយ:ពេលនេះ គឺជិតដល់ពេលបោះឆ្នោតហើយ សូមឲ្យអ្នកសារព័ត៌មានរួមគ្នា ដើម្បីរក្សាសន្តិសុខនៅក្នុងខេត្ត និងសូមសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរាយការណ៍ផ្ទាល់ជូនលោកក៏បានដែរ ។ ម្យ៉ាងទៀតការជួយផ្សព្វផ្សាយជំរុញឲ្យព លរដ្ឋនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ កាន់តែល្អប្រសើរទៅទៀត ។ចំណែកអ្នកសារព័ត៌មានវិញ អ្នកខ្លះបានឆ្ងល់ថា គេមានប័ណ្ណចេញពីក្រសួង និងអង្គភាពរបស់ខ្លួនគ្រប់ៗគ្នារួចហើយ ចាំបាច់ទៅសុំប័ណ្ណ និងការឯកភាពពីខាងមន្ទីរតាមបណ្តាខេត្តធ្វើអ្វីទៀតធ្វើបែបនេះ ពួកគាត់និយាយថា ហាក់ដូចជាមានការរឹតត្បិតការបញ្ចេញមតិរបស់អ្នកសារព័ត៌មានហើយ ព្រោះកន្លងមកពួកគាត់ធ្វើការងារក្នុងវិស័យនេះម្នាក់ៗ រាប់សិបឆ្នាំមកហើយ និងច្រើនអង្គភាពថែមទៀត មិនដែលជូបការធ្វើដូចនេះទេ ទើបតែខេត្តប៉ៃលិននេះមួយគត់ ។ សូមបញ្ជាក់ផងដែរថា គណនេយ្យហ្វេសប៊ុកឈ្មោះY LY Chhun បង្ហោះសុំអន្តរាគមន៍ពីលោ កជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ពាក់ព័ន្ធរឿងមុខតំណែង ដោយកាលពីវេលាម៉ោង១១ និង៣៣នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ មានគណនេយ្យហ្វេសប៊ុករបស់អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តប៉ៃលិន បានបង្ហោះនៅក្នុងបណ្តាញសង្គមថា ៖ សូមលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចត្រសិល្បៈ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមេត្តា ជួយផ្តល់យុត្តិធម៌ដល់រូបខ្ញុំបាទផង អ៊ី លីឈុន បានបំពេញការជាអនុប្រធានមន្ទីរអស់រយៈពេល១៩ឆ្នាំមកហើយ មុនពេលលោក លឹម ប៊ុនហេង ប្រធានមន្ទីរចាស់បានចូលនិវត្តន៍ ។ គាត់បានស្នើសុំទៅអភិបាលខេត្តប៉ៃលិន តែងតាំងរូបខ្ញុំជំនួសរូបគាត់ ហើយអភិបាលខេត្តចាស់ៗ លោកបានចូលនិវត្តន៍អស់ផងដែរ ។ ម្លោះហើយ ធ្វើអោយអភិបាលខេ ត្តថ្មី គាត់សម្រេចចិត្តតែងតាំងលោក ព្រហ្ម រដ្ឋា ជាប្រធានមន្ទីរថ្មី ហើយលោក ព្រហ្ម រដ្ឋា ទើបតែតែ ងតាំង ជាអនុប្រធានមន្ទីរបាន១ឆ្នាំ៥ខែទេ មិនទាន់សមស្រប និងត្រឹមត្រូវ តាមប្រកាសលេខ៧៨៨ របស់រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈនៅឡើយ ។ គាត់មើលឃើញលោក ព្រហ្ម រដ្ឋា ចេញមុខការ ងារតាមរយៈកម្មវិធីសិល្បៈមិនដឹងការងារវប្បធម៌ មានរហូតដល់ទៅ៨ការិយាល័យ មើលឃើញតែច្រៀង និងរាំ ហើយរូបខ្ញុំបាទ ក៏មិនធ្លាប់ជាប់ជាមន្ត្រីឡេមឡឺមចេញពីនេះ ទៅចេញនោះនេះដែរ បំរើដោយស្មោះ៤ឆ្នាំចុងក្រោយនេះ សូម្បីតែអវត្តមានច្បាប់ ឬអត់ច្បាប់ ក៏មិនធ្លាប់មានដែរ ខំបំពេញការ ងារអង្គភាព រួមជាមួយលោកប្រធានមន្ទីរ និង មន្ត្រីក្រោមឱវាទទាំងអស់ដោយស្មារតីសាមគ្គី ទទួលខុសត្រូវ លើការងារមិនដែលធ្វេសប្រហែសឡើយ ។ សូមលោកជំទាវរដ្ឋមន្ត្រីមេត្តាផ្តល់យុត្តិធម៌ដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះផង ។ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលទើបនឹងឡើងកា ន់តំណែងបានរយ:ពេល២ខែ បានលើកឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ក្នុងឱកាសពិធីប្រកា សតែងតាំងមុខតំណែងប្រធានមន្ទីរទេសចរខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា នៅតាមមន្ទីរអង្គភាពភាគច្រើន មិនសូវពូកែ នឹងការងាររបស់ខ្លួននោះទេ ពូកែតែអាខាងអួតអាង និងយកមុខ ហើយដណ្តើមតំណែងគ្នាប៉ុណ្ណោះ ។លោកបន្តទៀតថា ចំណុចសំខាន់ផ្សេងទៀត គឺទម្លាប់របស់មន្ត្រីក្នុងខេត្តនេះ មិនសូវពូកែធ្វើការអភិវឌ្ឍការងាររបស់ខ្លួនប៉ុន្មាននោះទេ ខ្លាំងតែខាងបង្ហោះហ្វេសប៊ុក ។ ជាក់ស្តែងថ្មីៗ នេះ ឃើញមានខាងអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត បានបង្ហោះហ្វេសប៊ុកឱ្យគេរកយុត្តិធម៌ ដើម្បីបានឡើងកាន់តំណែងធ្វើប្រធាន ដោយការងារមិនគិតខិតខំធ្វើនោះទេ ។ លោកបញ្ជាក់ទៀតថា រឿងនេះខាងខេត្តបានយកដំណឹងខាងលើទៅជូនជំទាវតំណាងរាស្ត្រ និងបន្តទៅដល់ក្រសួងអស់ហើយ ដើម្បីចាត់ការបន្តទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ