ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ខាងស្អែកនេះ គឺដល់ថ្ងៃដែលក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ត្រូវបញ្ចុះតម្លៃ១៦០រៀលក្នុង១លីត្រ ហើយហាមនិយាយថា មិនទាន់ទទួលបានបទបញ្ជាឲ្យសោះ។ថ្លែងរំលឹកយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលត្រូវចំណោយប្រមាណ២២លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើចរាចរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «សូមរំលឹកដល់ក្រុមហ៊ុននានា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ សូមកុំភ្លេចថា ថ្ងៃនេះថ្ងៃទី២៩ ខែមិថុនាហើយ ស្អែកថ្ងៃ៣០ ថ្ងៃខានស្អែក គឺថ្ងៃទី១ ខែកក្កដា គឺជាថ្ងៃតម្លៃប្រេងទាំងអស់ នៅតាមស្ថានីយត្រូវចុះថ្លៃ១៦០រៀល...ត្រូវចាត់ចែងឲ្យច្បាប់ នេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ដែលត្រូវសហការជាមួយវិស័យឯកជន។ ខាងផ្នែករាជរដ្ឋាភិបាលត្រូវបង់ថ្លៃក្នុងរង្វង់៣០លានដុល្លារ ដើម្បីទម្លាក់ថ្លៃប្រេងក្នុងមួយលីត្រ២សេនដុល្លារ ស្មើនឹង៨០រៀល ឯវិស័យឯកជនត្រូវចុះតម្លៃ២សេនដូចគ្នា ដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ធនៈ»។សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ត្រូវចំថ្ងៃអាទិត្យ សុំហាងសាំងនានា កុំនិយាយថា មិនទាន់បានទទួលបទបញ្ជា...ក្រសួងពាណិជ្ជកម្មត្រូវតាមមើលទាំងអស់ អាជ្ញាធរដែនដីដែលមានហាងសាំងនៅគ្រប់ទីកន្លែងត្រូវមើលទាំងអស់ ដើម្បីការពារការខាតបង់ដែលរដ្ឋ និងវិស័យឯកជន ខំផ្តល់ជួនប្រជាពលរដ្ឋ ប៉ុន្តែបែរជាមិនបានទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានថ្លែងការ វិធានការណ៍បញ្ចុះតម្លៃសាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាពរបស់ប្រជាជនដើម្បីឲ្យពួកគាត់កាន់តែមានជីវភាពធូរធា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ