កំពត ៖ នៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត ក្រោមកិច្ចសហការរៀបចំដោយអង្គភាពទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តនិងមន្ទីរ មុខងារសាធារណៈខេត្ត បានបើកធ្វើអង្គសិក្ខាសាលាមួយ ស្ដីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ២៤០ អនក្រ.បក ,សេចក្ដីណែនាំ លេខ៧៨៨ មស.សណននិងសេចក្ដីណែនាំលេខ៧៨៩ មស .សជណ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ជូនមន្ត្រីរាជការស៉ីវិលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្ត។ អង្គសិក្ខាសាលានេះ ក្នុងគោលបំណងធ្វើឡើងដើម្បីបង្ហាញការផ្សព្វផ្សាយ នូវខ្លឹមសារអនុក្រឹត្យ លេខ២៤០ អនក្រ.បក ស្ដីពី ការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឲ្យគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ ,សេក្ដីណែនាំ លេខ៧៨៨ មស.សណន ស្ដីពីគោលការណ៍និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៉ីវិលនៃមន្ទីរ អង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ,សេចក្ដីណែនាំលេខ៧៨៩ មស .សជណ ស្ដីពីគោលការណ៍បែបបទនិងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំលេខ១២៣២មស.សណន ស្ដីពីគោលការណ៍បែបបទនិងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។លោក វ៉ែន ស៉ីថា នាយករដ្ឋបាលសាលាខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកអង្គសិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកពង្រឹងដល់ការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានភាពរលូននិងមានប្រសិទ្ធភាពព្រមទាំងការគ្រប់គ្រងមន្ត្រីរាជការ ថ្នាក់ក្រោមជាតិនិងទាំងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរផងដែរ។ លោក វ៉ែន ស៉ីថា ក៏បញ្ជាក់ទៀតថា លើសពីនេះទៀតតាមរយៈអង្គសិក្ខាសាលានេះដែរនឹងបង្កើនបានការយល់ដឹងកាន់តែច្បាស់អំពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដែលមានចក្ខុវិស័យ ប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាពនិងជាដៃគូអភិវឌ្ឍ ដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង និងទទួលបានចំណេះដឹងថ្មីៗពីការចូលរួមជាមតិយោបល់នៃអង្គសិក្ខាសាលានេះសម្រាប់ជាមូលដ្ឋានតាក់តែងគោលនយោបាយថ្មីៗបន្ថែមទៀត ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋឲ្យស្របទៅនិងសភាពការណ៍វិវត្តន៍ជាក់ស្ដែងរបស់ប្រទេសជាតិយើងក្រោមការដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ