ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ប្រជាពលរដ្ឋ​ក្រីក្រ​១០០​គ្រួសារ ក្នុង​ស្រុក​កំពង់ត្រាច បាន​ទទួល​អំណោយ​សប្បុរស​ពី​ក្រុមហ៊ុន ពូ​ចិន​
Thu,28 June 2018 (Time 03:35 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 576នាក់)


កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​១៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី យូ សុគន្ធ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត តំណាង​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ ចំនួន​១០០​គ្រួសារ នៅ​ទីតាំង​ក្រុមហ៊ុន​ពូ​ចិន ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ពូ​ចិន​។​

​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​, ត្រីខ​១​យួរ ,​ប្រេង​ឆា​២​លីត្រ , ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អ៉ីវ​១​យួរ​, មី​ថៃ​១​កេះ​,​ភួយ​១ ,​មុង​១ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយនេះ លោកស្រី យូ សុគន្ធ បាន​សំដែង​នូវ​ការ​កោត​សរសេីរ​ចំពោះ​ក្រុមហ៊ុន ពូ​ចិន ដែល​បាន​រួមចំណែក​ក្នុង​ការបង្កើត​មុខរបរ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ព្រមទាំង​បាន​ជួយ​ដោះស្រាយ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត ។
​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដ៍​ប្រពៃ​នេះ លោកស្រី​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​យើង សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ត​ទៅ​មុខ​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ