ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​សម្ភោ​ធ​អគារសិក្សា​នៅ​វីទ្យាលយ័​ហ៊ុន​សែន​អង្គ​ស្តុក ស្រុក​អង្គរជ័យ​
Thu,28 June 2018 (Time 09:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 740នាក់)


កំពត ៖ អគារសិក្សា​១​ខ្នង កំពស់​២​ជាន់​១០​បន្ទប់​ចំណាយ​ថវិការ​សាងសង់​អស់​១៥​ម៉ឺន​៧​ពាន់​ដុល្លារ​អាមេរិក​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ផ្តល់​ជូន​តាមរយៈ លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន និង​លោកស្រី បាន​ប្រារព្វ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ចៅៗ​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន អង្គ​ស្តុក ស្ថិតក្នុង​ឃុំ​សំឡាញ ស្រុក​អង្គរជ័យ បាន​សិក្សា​រៀនសូត្រ ចាប់ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ទេស​រដ្ន​មន្ត្រី ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ​ហ៊ុនសែន នាយក​រដ្ន​មន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពត លោក អឹុង​ម៉េងហ៊ួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ជាវ តា​យ អភិបាលខេត្ត មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រជា​ពល​រដ្ន​សរុប​ប្រមាណ​ជា​៣.៣២៩​នាក់​។​

​លោក កឹម បូ​ណា អភិបាល​ស្រុក​អង្គរជ័យ​បាន​អាន​របាយ​ការណ៏ស្វាគមន៏​គូសប​ញ្ជាក់​ពី​ស្ថានភាព ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ន​ព្រមទាំង​បានលើកឡើង​ពី​ការកសាង​សមិទ្ធិផល​ធំៗ​ជាច្រើន​ក្នុង​មូលដ្នាន​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​អប់រំ​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​។​ជាក់ស្តែង​ទូទាំង​ស្រុក​អង្គរជ័យ​មាន​វិទ្យាល័យ​ចំនួន​០៥​កន្លែង អនុ​វិទ្យា​លយ័​១០​កន្លែង បឋមសិក្សា​៤៣​កន្លែង​និង​មតេយ្យ​សិក្សា​៣៧​កន្លែង មាន​អគារសិក្សា​សរុប​១៥៨​ខ្នង​ស្មើ​និង​៧៤៣​បន្ទប់​ក្នុងនោះ​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ផ្តល់​ជូន​តាមរយៈ ឯកឧត្តម បណ្ឌិត​ប៉ែន ស៊ី ម៉ន​និង​លោកជំទាវ ងី​ស៊ុន សូ​ភាព មាន​ចំនួន​២២​ខ្នង​ស្មើ​និង​១១៤​បន្ទប់​។​

​មាន​ប្រសា​ស​ន៏​ជាមួយ​លោកគ្រូ​អ្នកគ្រូ​មាតាបិតា​សិស្ស​ទាំងអស់ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​គូសបញ្ជាក់ថា​៖​រយៈពេល​កន្លងមកនេះ សម្តេច​តេជោ​ហ៊ុន​សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ផ្តល់​ជូន​តាមរយៈ​លោក​ផ្ទាល់​បាន​កសាង​អគារសិក្សា​សរុប​ចំនួន​១១៤​ខ្នង​ហើយ​នៅក្នុង​ខេត្ត​កំពត​យើង​នេះ​។​ការកសាង​អគារ​ដ៏​ច្រើន​បែប​នេះ​គឺ​ចង់ឃើញ ចង់បាន​ធនធានមនុស្ស​ប្រកប​ដោយ​ចំណេះ​ជំនាញ​ច្បាស់លាស់​សម្រាប់​កសាង​មូលដ្នាន​ភូមិ ឃុំ យើង ស្រុក​យើង ខេត្ត​យើង​និង​ប្រទេសជាតិ​ទាំងមូល​ឲ្យ​កាន់តែ​មាន​ភាព​រី​ចម្រើន​។ លោក​បណ្ឌិត​ប៉ែន ស៊ី ម៉ន បានលើកឡើង​ពី​សក្តានុពលភាព​របស់​ខេត្ត​កំពត ដែល​ជា​ខេត្ត​មាន​សេដ្ន​កិចរីកចម្រើន​ជាងគេ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៏​។

​លោក ប៉ែន ស៊ីម៉ន បាន​លើកឡើង​ផង​ដែរ​ពី​សមិទ្ធិផល​ធំៗ​របស់​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ឈរលើ​គោលការណ៍​ស្តារ​និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិសយ័អ​ប់​សិក្សាធិការ​ត្រូវបាន​លើកកម្ពស់​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ក្រើនរំឭក​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​សម្តែង​ឆន្ទៈ​គាំទ្រ​សម្តេច​តេជោ​ហ៊ុន​សែន​បន្ត​ធ្វើ​ជា​នាយ​ក​រដ្នមន្ត្រី​សម្រាប់​នីតិកាល​ទី​៦​និង​អាណត្តិ​ក្រោយៗ​ទៀត ។​

​លោក ប៉ែន ស៊ីម៉ន បាន​ឧបត្ថម្ភ​ថវិកា​ដល់​អាជ្ញាធរ​ស្រុក កងកម្លាំង​ទាំង​៣​ប្រភេទ ក្រុមយុវជន ក្រុមគ្រូពេទ្យ សិស្ស​វិទ្យា​លយ័​អង្គ​ស្តុក​ចំនួន​១១៦៥​នាក់​ម្នាក់ៗ ១​ម៉ឺន​រៀល ប្រកាស​ប្រគល់​ការកសាង​អគារសិក្សា​១​ខ្នង​៥​បន្ទប់​ជូន​សាលាបឋមសិក្សា​អង្គ​ខ្ជាយ​ឃុំ​ដាន​គោម ជូន​ថវិការ​ចំនួន ១៤​លាន​រៀល​សម្រាប់ ការកសាង​តារាង​បាល់ទាត់​នៅ​វិទ្យាល័យ​ហ៊ុន សែន​អង្គ​ស្តុក ប្រគេន​បច្ច័យ​១០​លាន​រៀល​សម្រាប់​កសាង​សាលា​ភត្តវ​ត្តអង្គ​ស្តុក ប្រគេន​បច្ច័យ​១០​លាន​រៀល​សម្រាប់​វត្ត​ប្រភ្នំ​និង​បច្ច័យ​៥​លាន​រៀល​ផ្សេង​ទៀត​សម្រាប់​ជីក​ស្រះ​ទឹក​ក្នុង​វត្ត​សិរី​សង្គម​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ