ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សហគ្រាស​ផលិត​ទឹកស្អាត​ស្រុក​កំពង់ត្រាច​រង​ការរិះគន់​ពី​អតិថិជន​ពី​បញ្ហា​អនាម័យ​
Thu,28 June 2018 (Time 08:59 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 584នាក់)


កំពត ៖ អតិថិជន​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ទឹកស្អាត​ក្នុង​ស្រុក​កំពង់ត្រាច បាន​និង​កំពុង​នាំ​គ្នា​រិះគន់ថា ទីតាំង​ស្តុក​ទឹក​សម្រាប់​ផ្តល់​ទឹក​ប្រើប្រាស់​ដល់​អតិថិជន ហាក់​មាន​ភាព​ក្រ​ខ្វក់​គ្មាន​អនាម័យ ថែមទាំង​មាន​សភាព​ល្អក់កករ មិនគួរណា​យក​ទៅ​ប្រើប្រាស់​ឡើយ ហើយ​ទីតាំង​ស្តុក​ទឹក​មើល​ទៅ​ដូច​ជា​មិន​ទំនង​ព្រោះ​គ្មាន​បុគ្គលិក​ណា​ថែរក្សា​ឲ្យបាន​ហ្មត់ចត់​នោះឡើយ​។​មិនតែប៉ុណ្ណោះ​អាង​ស្តុក​ទឹក​ប្រើប្រាស់​នេះ​ត្រូវបាន​ម្ចាស់​អាជីវកម្ម​លួច​បង្ហូរទឹក​ពី​ស្រែ​និង​ពី​កន្លែង​ក្រ​ខ្វក់​ដាក់បញ្ចូល សម្រាប់​យក​ទឹក​ផ្គត់ផ្គង់​ដល់​អតិថិជន ខណៈ​ខ្វះ​ទឹក​ចែកចាយ​ម្តងៗ​។​

​គេ​បាន​រិះគន់​ទៀតថា អាង​ស្តុក​ទឹក​របស់​សហគ្រាស​នេះ មិន​សម​ដាក់​ឈ្មោះ​ជា​សហគ្រាស​ផលិត​ទឹកស្អាត​នោះទេ បើ​ដាក់ថា​ជា​កន្លែង​ផលិត​ទឹក​ក្រ​ខ្វក់​ទើប​ល្អ​ជាង​។

​មជ្ឈដ្ឋាន​ដដែល​បាន​រិះគន់​ទៀតថា សហគ្រាស​ផលិត​ទឹក​ខាងលើ​ក្រៅពី​កង្វះ​អនាម័យ​និង​គ្មាន​បទដ្ឋាន​បច្ចេកទេស ក៏​បាន​ធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​ទឹក​ក្តៅក្រហាយ ខណៈ​សហគ្រាស​ផលិត​ទឹកស្អាត​នេះ ពេល​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង គ្មាន​ជូនដំណឹង​ជាមុន ហើយ​ករណី​កាត់ផ្តាច់ បណ្តាញ​ទឹក​បណ្តោះអាសន្ន​ដើម្បី​ពិន័យ​ក៏​មិន​បាន​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ដែរ លុះ​ពេល​ដល់កំណត់​ត្រឹម​១​ខែស្រាប់​តែ​បញ្ជា​ឲ្យ​បុគ្គលិក​មក​កាត់ផ្តាច់​តាមតែ​អំពើ​ចិត្ត​។​

​អតិថិជន​បានឲ្យដឹង​ទៀត​ថា កាល​អ្នកគ្រប់គ្រង​មុន​ទឹក​មាន​សភាព​ធម្មតា ហើយ​បាន​កំណត់​ឲ្យ​អតិថិជនប​ង់​ប្រាក់​តាម​វិក្កយបត្រ​ចាប់ពី​១​ខែ​រហូត​ដល់​៣​ខែ​ក៏​បាន បើ​លើស​ពីនេះ ទើប​ត្រូវ​កាត់ផ្តាច់​ទឹក​ពី​បណ្តាញ​មិនឲ្យ​ប្រើប្រាស់ ។ ប៉ុន្តែ​ចាប់តាំងពី​មាន​ការផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី​មក បែរជា​បាន​កំណត់​រយៈពេល​បង់​ប្រាក់រាល់​មួយ​ខែម្តង ហើយក៏​មិន​បាន​ជូនដំណឹង​ជាមុន​ដែរ ដោយ​គ្រាន់តែ​សរសេរ​អក្សរ​ពី​បន្ទាត់​ដាក់​កំណត់​ក្នុង​វិក្កយបត្រ​ប៉ុណ្ណោះ បើ​ហួសពេល​កំណត់​បុគ្គលិក​របស់​សហគ្រាស​ទឹកស្អាត​ដើរ​ផ្តាច់​មិនឲ្យ​ប្រើប្រាស់​ទៀត​ទេ លុះត្រាតែ​ពលរដ្ឋ​ទៅ​បង់លុយ និង​ពិន័យ​ជា​ប្រាក់​១០.០០០​រៀល​ទើប​ភ្ជាប់​បណ្តាញ​ឲ្យប្រើ​ប្រាស់​វិញ​។​ចំពោះ​ទង្វើ​បែប​នេះ​ហាក់​មាន​ចេតនា​ចង់​ធ្វើ​បាប​អ្នកប្រើប្រាស់​បណ្រាញ​ទឹកស្អាត ដែល​កន្លងមក​គេ​ធ្លាប់​តែ​គិតថា​២​ឬ​៣​ខែ​ចាំ​បង់​ប្រាក់​ក៏​បាន​ដែរ ។ បន្ទាប់​ពី​មាន​ការផ្តាច់​បណ្តាញ​ទឹក​បែបនេះ អតិថិជន​ខ្លះ​ត្រូវ​ជួប​បញ្ហា​លំបាក​ព្រោះតែ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​នៅតាម​លំនៅឋាន និង​បើក​អាជីវកម្ម​ផ្សេងៗ​។​

​អតិថិជន​បាន​រិះគន់​ទៀតថា អ្នកគ្រប់គ្រង​សហគ្រាស​ផលិត​ទឹកស្អាត​កំពង់ត្រាច​ថ្មី មុន​នឹង​សម្រេច​កាត់ផ្តាច់​បណ្តាញ​ប្រើប្រាស់​របស់​អតិថិជន​ណា​ម្នាក់ គួរតែ​ជូនដំណឹង​ជា​មុន​យ៉ាង​ហោច​ណាស់​ក៏​បាន​រយៈពេល​១​ខែ​ឬ​២​ខែ​ដែរ ដើម្បី​ឲ្យ​អតិថិជន​យល់​ជ្រួតជ្រាប​ពី​ការប្តូរ​ថៅកែ​។​ម្យ៉ាងទៀត​ការជូនដំណឹង​តាមរយៈ​វិក្កយបត្រ​បង់ប្រាក់​ដោយ​ស​រ​សេរ​អក្សរ​តូចៗ​ស្ទើ​មើល​មិន​យល់​បែបនេះ នឹង​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ទឹកស្អាត​ភាន់​ច្រឡំ ហើយក៏​មិន​ដឹង​មាន​ការកែប្រែ​ច្បាប់​ទម្លាប់​យ៉ាង​ដូច្នោះ​ដែរ​។​

​ជាមួយគ្នានេះ អ្នកប្រើប្រាស់​បណ្តាញ​ទឹក​ស្អាត​ក្នុង​ស្រុក​កំពង់ត្រាច​ទាំងអស់ សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ថ្មី មេត្តា​យោគយល់​ដល់​អតិថិជន​ផង ព្រោះ​ពលរដ្ឋ​ភាគច្រើន​មិន​ទាន់​ដឹងថា មាន​ការកែប្រែ​ច្បាប់​ទម្លាប់​ដ៏​តក់ក្រហល់​បែប​នេះ​ឡើយ​។ ជាមួយគ្នា​នេះ​ខាង​ការិយាល័យ ឧស្សាហកម្ម និង​សិប្បកម្ម គួរ​ចុះទៅ​ត្រួតពិនិត្យ​មើល​ទីតាំង សហគ្រាស​ទឹក​ក្រ​ខ្វក់​នេះ​ម្តង​មើល៎ តើ​ក្រុមហ៊ុន​នេះ ផលិត​ទឹក​តាម​ទម្រង់​ស្តង់ដា​បច្ចេកទេស​ដែរឬទេ​?​បើ​បណ្តែតបណ្តោយ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​ទឹក​នៅ​ក្នុង​តំបន់​ពិតជា​ជួប​នឹង​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ពិសេស​ធ្វើឲ្យ​ខូច​សុខភាពដ​ល់​ពលរដ្ឋ​ទូទាំង​ស្រុក​កំពង់ត្រាច​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ លោក អ៊ុយ ចិន្តា អ្នកគ្រប់គ្រង​ថ្មី នៃ​សហគ្រាស​ទឹកស្អាត​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា ករណី​ដែល​ធ្វើឲ្យ​ទឹក​មាន​ពណ៌​ក្រហម​នេះ មក​ពី​លោក​បាន​កែរ​ទម្រង់​ដោយ​ប្រើប្រាស់​សារធាតុ​ថ្មី ដើម្បី​ធ្វើ​ការពិសោធន៍ ដោយ​មិន​បាន​ប្រើ​សារ​ធាតិគីមី​នោះទេ ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ធ្វើឲ្យ​ទឹកប្រែ​ជាល្អ​ក់​និង​មាន​ពណ៌​ក្រហម​ខុសពី​ប្រក្រតី​បែប​នេះ​។​លោក​បាប​បញ្ជាក់ទៀតថា ចំពោះ​ការពិន័យ​នៅពេល​អតិថិជន​មិន​បាន​បង់ប្រាក់​តាម​វិក្កយបត្រ​រាល់​មួយ​ខែ​ម្តងនោះ គឺ​លោក​បាន​អនុវត្ត​រយៈពេល​ជាង​២​ខែ​មក​ហើយ ចាប់តាំងពី​លោក​បាន​ចូល​មក​គ្រប់គ្រង​សហគ្រាស​ទឹកស្អាត​នេះ​ម្លេះ​។​

​ដោយឡែក​លោក ចាន់ ថូ ប្រធានការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា រឿងរ៉ាវ​ខាងលើនេះ ចាំ​ឲ្យ​ខាង​មន្ត្រី​របស់​លោក​ក​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ព្រោះ​ខណៈ​នេះ​លោក​ជាប់រវល់​ទៅ​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​។​

​ចំណែក ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពត លោក គឹម ជឿន កម្ពុជា​ថ្មី មិនអាច​សុំ​ការពន្យល់​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ