ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​កិច្ចប្រជុំ​ក្រុមការងារ​គ្រប់​ថ្នាក់ ដើម្បី​ត្រួតពិនិត្យ​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨
Tue,26 June 2018 (Time 07:09 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 600នាក់)


(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ក្រុម​ការងារ​គ្រប់​ថ្នាក់ ដើម្បី​ត្រួតពិនិត្យ​ការងារ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិតីភាព លោក សាត សា​ម៉ី តំណាង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជា​សមាជិក​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា​គណបក្ស​មកពី​គ្រប់​ក្រុង ស្រុក និង​ឃុំ សង្កាត់​ទូទាំង​ខេត្ត​កែប​ទាំងអស់​សរុប​ប្រមាណ​ជាង​៤០០​នាក់ ។

​លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ត្រួតពិនិត្យ​នូវ​រាល់​សកម្មភាព​ត្រៀម និង​ផែនការ​សកម្មភាព​ផ្សេងៗ ក្នុងអំឡុងពេល​ឃោសនា​រក​សំលេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​អញ្ចើញ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​បន្ត​រក្សា​សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ត​ទៅ​មុខ​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក សាត សាមីុ បានបញ្ជាក់​ថា នៅសល់​តែ​ជាង​មួយ​ខែ​ទៀត ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នឹង​ឈាន​ចូល​មក​ដល់​ហើយ ដូច្នេះ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចេះ​សហការ​គ្នា​ឲ្យ​ស្អិតរ​មួ​ត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​ត្រូវ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​នៅ​គ្រប់​តំបន់​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ