(កំពត)៖ លោកស្រី លាង ហៃ ជាវ តាយ ប្រធានកតិ្តយសគណៈចលនាស្ត្រីខេត្តកំពត បានបញ្ជាក់ថា៖ ស្ត្រីមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ហើយប្រទេសជាតិទាំងមូលពិតជាត្រូវការចាំបាច់បំផុតនូវចលនារបស់ស្ត្រីដែលជាមាតានៃពិភពលោក។ការលើកឡើងបែបនេះខណៈដែលលោកស្រី លាង ហៃ ជាវ តាយ បានចូលរួមធ្វើជាគណៈអធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់បណ្តាញចលនាស្ត្រី ថ្នាក់ស្រុក ឃុំនិងភូមិ នៅស្រុកជុំគិរី ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨។លោកស្រីប្រធានកិតិ្តយសបានបញ្ជាក់ទៀតថា ដោយសារបច្ចុប្បន្នស្ត្រីនៅទូទាំងប្រទេសភាគច្រើនមានការយល់ដឹងពីសង្គមនិងមានចំណេះដឹងខ្ពស់នោះ គឺបានធ្វើឲ្យករណីហិង្សាក្នុងគ្រួសារមានអាត្រាថយចុះនៅកម្រិតទាប រហូតដល់គ្មានករណីនេះកើតឡើងដូចមុនៗទៀតឡើយ ។ ដូច្នេះដើម្បីការពន្លឿនផ្នែយេនឌ័រ ស្ត្រីគ្រប់រូបពិសេសការពង្រឹងចលនាស្ត្រីនៅថ្នាក់ស្រុក ឃុំ និងភូមិ នៅក្នុងស្រុកជុំគិរីទាំងមូលដែលបាននិងកំពុងប្រកាសទទួលស្គាល់នាពេលនេះ ត្រូវពឹងផ្នែកទាំងស្រុងនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ចលនារបស់ស្ត្រី។លោកស្រី លាង ហៃ ជាវ តាយ បានបញ្ជាក់យ៉ាងដូច្នោះថា បណ្តាញចលនាស្ត្រីត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ពិសេសត្រូវសហការរវាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ហើយត្រូវជំរុញដល់ស្ត្រីទូទាំងតំបន់របស់យើងចូលរួមជាមួយចលនាស្ត្រីក្នុងជួរគណបក្សប្រជាជនកម្ពុជាឲ្យបានកាន់តែផុលផុសឡើង ដើម្បីចូលរួមចំណែកក្នុងការងារសង្គមនិងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនឥតឈប់ឈរ។ជាមួយគ្នានេះ លោកស្រី លាង ហៃ ជាវ តាយ ក៏បានផ្តាំផ្ញើដល់បណ្តាញចលនាស្ត្រី ត្រូវខិតខំប្រឹងប្រែងអនុវត្តភារកិច្ចឲ្យបានកាន់តែបានខ្ជាប់ខ្ជួន ដោយបំផុសដល់ប្រជាពលរដ្ឋគ្រប់ភូមិសាស្ត្រនៃស្រុកជុំគិរី ត្រូវបំបាត់នូវករណីហិង្សាក្នុងគ្រួសារ និងត្រូវជំរុញឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើង ដឹកនាំប្រទេសបន្តទៀត។ក្រោយពីប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ លោកស្រី លាង ហៃ ជាវ តាយ ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ដល់បណ្តាញចលនាស្ត្រីដែលមានសមាសភាពចូលរួមចំនួន១៣១នាក់ ដោយម្នាក់ៗទទួលបានអាវ១ មួក១ សៀវភៅ-ប៊ិច និងថវិកាចំនួន១០.០០០រៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ