ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួប សំណេះ សំណាល និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់ នៅសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ចំនួន៥៥៤ បណ្ណ័ ស្មើនិង៥៥៤គ្រួសារ ។ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខណ្ឌដូនពេញ ដោយមានការ ចូលរួមពីអភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងសុរិយោដីរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងថា៖ ប្រជាពលរដ្ឋដែលត្រូវបានទទួល ប័ណ្ណកម្មសិទ្ធិនាពេលនេះមានចំនួន៥៥៤ គ្រួសារ ស្មើ៥៥៤ ខ្នងផ្ទះ ដែលពួកគាត់បាននឹងកំពុងរស់នៅក្នុង សង្កាត់ទាំង១១ ខណ្ឌដូនពេញ ។លោកបន្ដថា៖ ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ ទាំង៥៥៤ បណ្ណ័ស្មើនិង៥៥៤គ្រួសារ ដោយប្រជា ពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណកម្មសិទ្ធិ កាលពីមុនបងប្អូនបង់រហូតដល់ទៅ ៥០០ដុល្លារ ទៅ៨០០ដុល្លារ ឯណ្ណោះ ។ តែឥឡូវបងប្អូនចំណាយតែ១០ ទៅ២០ ដុល្លារ ដូច្នេះក្រោមពីបងប្អូនទទួលបានប័ណ្ណ នេះ ហើយ បងប្អូន អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀលណ្ណោះ ។ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែ ១លើកប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាល នឹងអនុវត្តដដែល ដោយមិនមានការលើក លែងទៀតទេ ។លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។លោកបន្ដថា៖ កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។លោកបន្តថា ៖ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើជាជំហានដំបូងនោះ គឺត្រូវបង់ត្រឹមតែ១០ទៅ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណ អចនទ្រព្យ ត្រឹមតែ៦០ម៉ឺនរៀល ហើយបងប្អូន សូមទៅផ្ទេកម្ម សិទ្ធិដោយខ្លួនឯងផ្ទាល់ កុំឲ្យគេរត់ការឲ្យអី ព្រោះខ្លាចអ្នករត់ ការនោះគេយកតម្លៃ លើសពីនេះ គុណ២ដង និងមានការថ្នាំង ថ្នាក់ទៅថ្ងៃក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ