ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន​២​រូប​, លោក សក់ សេដ្ឋា ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ខិតខំ​បម្រើ​ពលរដ្ឋ​បន្ថែមទៀត ស្រប​ពេល​ជិត​បោះឆ្នោត​
Tue,26 June 2018 (Time 07:03 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 608នាក់)


(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ ប្រកាស​តែងតាំង​លោក ហុក សុផល និង​លោក ហែម ឫទ្ធី ជា​អភិបាលរង​ខេត្ត​ប៉ៃលិន ខណៈ​លោក អ៊ុន ប៊ុនលី ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​។​

​ពិធី​ប្រកាស​តែងតាំង​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន សមាជិ​ក្រុមប្រឹក្សាខេត្ត លោក​-​លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាល​អភិបាលរង​ទាំង ក្រុង​-​ស្រុក លោក​មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​អង្គភាព ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក សក់ សេដ្ឋា បាន​ដាស់តឿន​ឱ្យ​លោក​អភិបាលរង​ស្រុក​ទាំង​ពីរ ដែល​ទើប​ចូលកាន់​មុខ​តំណែង​ថ្មី ត្រូវ​ខិតខំ​រៀនសូត្រ នូវ​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​ផ្សេងទៀត ដើម្បី​បង្កើន​នូវ​សមត្ថភាព ក្នុងការ​បំពេញបេសកកម្ម​បម្រើ​ការងារ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ និង​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​ម្ចាស់ការ ភក្តីភាព និង​មនសិការ​វិជ្ជាជីវៈ​ជា​មន្ត្រីរាជការ ដោយ​គោរព​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​។​

​លោក សក់ សេដ្ឋា បាន​ថ្លែង​ប្រាប់​ទៅ​មន្ត្រី​ទើបតែ​តាំង​ថ្មី ត្រូវ​បន្ត​សហការ​ជាមួយគ្នា ដើម្បី​ចូលរួម​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​សង្គមជាតិ ឱ្យមាន​ភាព​រីកចំរើន ព្រមទាំង​ជំរុញ​អនុវត្ត នូវ​កំណែ​ទំរង់​នានា នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​មជ្ឈការ វិមជ្ឈការ វិសហជ្ឈការ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​កាត់បន្ថយ​ភាពក្រីក្រ ជុំ​វ​រុញ​ខិតខំ​បណ្ដុះបណ្ដាល​បង្កើន​ប្រសិទ្ធភាព ការផ្តល់​សេវាសាធារណ​: ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយ​សំណូមពរ​នានា របស់​ប្រជាជន លើកកម្ពស់​ការចូលរួម​ផ្ដល់​កិច្ច​ការ​គ្រប់​វិស័យ ស្រប​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ ក៏​បាន​រំលឹក​ពី​ការផ្លាស់ប្តូរ ជា​ចលនា​បដិវត្ត​ប្រើប្រាស់​ជា​ប្រជាជន ដើម្បី​ធ្វើ​ការប្រមូលផ្ដុំ តាម​ទីសាធារណ​នានា ដោយ​មិន​បង្ហូរឈាម ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ចុះ​ចេញពី​តំណែង​។ ក្រោយមក​បក្ខពួក​ផ្ដួលរំលំ​នោះ នឹង​ឡើង​គ្រប់គ្រង​អំណាច​មុខតំណែង​វិញ​ម្ដង​។ នេះ​ជា​ចរិក នៃ​ការផ្ដួលរំលំ​ដូចជា​នៅ​បណ្ដា​ប្រទេស​មួយចំនួន​៖ អ៊ុ​យក្រែន​, អ៊ីរ៉ាក់​, ស៊ី​រី​, លី​ប៊ី ។​ល​។ សម្រាប់​ប្រទេស​យើង គឺ​មាន​គណបក្សនយោបាយ​មួយ​ក្រុម​បាន​យក​ទម្រង់​ខាងលើនេះ​ប៉ុនប៉ង​បង្កើត ចលនា​នេះ កាលពី​ឆ្នាំ​២០១៥​កន្លងមក ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ចុះ​ចេញពី​មុខតំណែង ដែល​កើតឡើង​ពី​ការបោះឆ្នោត​។​

​ដូច្នេះ​លោក​ជំរុញ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មាន​ការយល់​ជ្រាប​ពី​ចេតនា បដិបត្តពណ៌​របស់គ​ណ​បក្ស​នយោបាយ​មួយ​ក្រុម​នេះ ព្រមទាំង​ពង្រឹង ការប្រុងប្រយ័ត្ន និង​ខិតខំ​ប្រឹងប្រែង​ថែ​ក្សាស​ន្តិ​សុខ សន្តិភាព ការអភិវឌ្ឍ ស្ថិរភាព នយោបាយ ជូន​សង្គមជាតិ​ឱ្យ​បានល្អ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ