ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​៥​តោន​បើក​កៀរ​រថយន្ត​LX330​រួច​បន្ត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត សង្ស័យ​តែ​កុង​ជា​ន់ហ្គា​ច្រឡំ​ថា​ហ្វ្រាំង​
Tue,26 June 2018 (Time 07:18 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 571នាក់)


កំពត ៖ រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ចំណុះ​៥​តោន​មួយគ្រឿង បាន​រេ​ចង្កូត​ទៅ​កៀរ​រថយន្ត​ទំនើប LX330 នៅ​ពីមុខ​រួច​ជ្រុល​ទៅ​បុក​អ្នកជិះ​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស បណ្តាលឲ្យ​ដួល​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ ប៉ុន្តែ​ហេតុការណ៍​ព្រលឹង​ចុង​សក់​នេះ​ពុំ​បាន​បង្កឲ្យមាន​មនុស្ស​របួស​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​ខូចខាត​ម៉ូតូ និង​ខូច​រថយន្ត​Lexus-LX330​អស់​មួយ​ចំហៀង​ប៉ុណ្ណោះ​។​

​ឧបទ្ទវហេតុ​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី ២៥​ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្សារ​ថ្នល់បំបែក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បើ​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​ពេល​ជួប​ករណី​ដូចខាងលើ គេ​ឃើញ​រថយន្ត​ទំនើប​ម៉ាក​Lx330​មួយ​គ្រឿង​បើកបរ​មកពី​លិច​ទៅ​កើត​យឺតៗ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​ខ្នាត​ធំ​ចំណុះ​៥​តោន​មួយគ្រឿង​ទៀត​បោះពួយ​មក​ពី​ក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា ដោយ​ខណៈ​នោះ​អ្នកបើកបរ​រថយន្ត​ធំ​បាន​បួង​ចង្កូត​វ៉ា​រថយន្ត​Lexus​តែ​វ៉ា​មិន​ផុត​ក៏​កៀរ​រថយន្ត​Lexus​ចាប់់​ពីក្រោយ​បន្ត​ទៅ​ដល់​ផ្នែក​ខាង​មុខ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នកដំណើរ​ដែល​កំពុង​បើក​បញ្ច្រាស​បណ្តាលឲ្យ​ដួល​ត្រលប់ត្រឡិន ប៉ុន្តែ​អ្នក​ជិះ​ម៉ូតូ​ដែល​មាន​គ្នា​៣​នាក់​គ្រាន់តែ​រងរបួស​ស្រាល ហើយ​បាន​លើក​ម៉ូតូ​ជិះ​ទៅឲ្យ​ពេទ្យ​លាង​របួស​ដោយ​មិន​បាន​ប្តឹងផ្តល់​អី្វ​ឡើយ​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចត​ឈប់​នៅខាងមុខ​បំណង​គេចខ្លួន​តែ​បាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទុកឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ជំនាញ​។​

​ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​នេះ​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​។​ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយសារ​រថយន្ត​ម៉ាក​ហីុយ៉ាន់ដាយ ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0625 បើកបរ​ដោយ​ឈ្មោះ សន សារ៉ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ទទុង ស្រុក​ដង​ទុង ខេត្ត​កំពត​។​ចំណែក​រថយន្ត​រងគ្រោះ ម៉ាក​Lexus-Lx330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-4819 បើកបរ​ដោយ​ឈ្មោះ អួ​ក សិុន អាយុ​ជាង​៤០​ឆ្នាំ ធ្វើការ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​។​ដោយឡែក​ភាគី​ខាង​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​ពេល​កើតហេតុ​បាន​លើក​ម៉ូតូ​ជិះ​ឌុប​គ្នា​ទៅ​លាង​របួស​ខ្លួនឯង​បាត់​អស់​ហើយ​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​វាស់វែង​និង​នាំយក​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ