(កំពត)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា ដើម្បីចូលរួមថែរក្សាសុខសន្តិភាពនិងដើម្បីប្រទេសជាតិរីកចម្រើនដូចពេលបច្ចុប្បន្ននេះសូមប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឲ្យបានគ្រប់ៗគ្នា ហើយត្រូវគិតថា អ្នកណាជួយយកអាសារយើង ទ្រទ្រង់ជីវិតយើង និងដឹកនាំប្រទេសមានភាពរីកចម្រើន មានសន្តិសុខ សុវត្ថិភាពដូចសព្វថ្ងៃនេះ។ការលើកឡើងខាងលើ ខណៈដែល លោកឧត្តមនាវីឯក ទៀ សុខា បានធ្វើជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា នៅក្នុងវត្តទួលសុភី អូរស្លែង ស្ថិតក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៨នេះ។លោកឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ទៀតថា សាលាធម្មសភា ព្រមទាំងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងវត្តទួលសុភី អូរស្លែងនេះ សុទ្ធសឹងជាសមិទ្ធផលថ្មីសន្លាង ដែលបានមកពីម្លប់នៃសន្តិភាព។ទន្ទឹមនឹងនេះ លោកក៏សូមថ្លែងអំណរគុណ និងសូមថ្លែងការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែចូលរួមចំណែកក្នុងការស្តានិងអភិវឌ្ឍរាល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក គ្រប់វិស័យមានជាអាទិ៍ ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេសវត្តអារាមនៅទូទាំងខេត្តកំពតតែម្តង។លោកថា ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបយើងមានអី្វៗគ្រប់បែបយ៉ាងរហូតមកដល់បច្ចុប្បន្ននេះ ។ ដូច្នេះដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាព ឲ្យបានគង់វង្សសូមលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសយកអ្នកដឹកនាំប្រទេសដែលស្រលាញ់ប្រជាពលរដ្ឋពិតប្រាកដដូចបច្ចុប្បន្ន គឺបោះឆ្នោតជូនសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តបន្ទាប់គ្រប់អាណតិ្ត។បន្ទាប់ពីសំណេះសំណាល លោកឧត្តមនាវីឯក ទៀ សុខា ក៏បានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដីនិងរាប់បាតព្រះសង្ឃ រួចកាត់ខ្សែបូរសម្ពោធដាក់ឲ្យដំណើរការសាលាធម្មសភា ចាប់ពីពេលនេះតទៅ។សូមជម្រាបផងដែរថា៖ បើយោងតាមរបាយការណ៍របស់លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ស្រុកកំពង់ត្រាចមានផ្ទៃដីសរុប៣៥៣គីឡូម៉ែត្រការ៉េ មានចំនួន១៤ឃំុ ៦៩ភូមិ មានប្រជាពលរដ្ឋចំនួន២១.៤១៣គ្រួសារ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានចំនួន៦៩.៧៦៨នាក់ ហើយចំពោះសមិទ្ធផលថ្មីមួយទៀតក្នុងទីអារាមវត្តទួលសុភូី អូរស្លែង ដែលដឹកនាំដោយព្រះតេជគុណ ព្រះចៅអធិការវត្ត ព្រះនាម ឌី រិន រួមជាមួយគណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត ញាតិមិត្ត ជិតឆ្ងាយ បានចូលរួមថវិកា សម្ភារៈសាងសង់កសាងសាលាធម្មសភាថ្មី១ខ្នង មានទំហំ១៦ម×២៦ម ដោយបានចាប់ផ្តើមកសាងពីឆ្នាំ២០១៣ ហើយរួចរាល់ជាស្ថាពរនៅឆ្នាំ២០១៨នេះ ដោយចំណាយថវិកាអស់ ៣៦៩.៨៧០.០០០រៀល និងត្រូវបានសម្ពោធ កាត់ខ្សែបូរនៅថ្ងៃនេះ ដោយឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ