(កំពត) ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទនិងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក ចេញចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត បន្ទាប់ពីបានប្រព្រឹត្តអស់រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់រសៀថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨រួចមក ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៍លទ្ធផលបញ្ចប់វគ្ក៖ គឺវគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមជាមន្ត្រីថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គភាពច្រកចេញចូលតែមួយសរុប៨១នាក់ស្រី២៨នាក់មកពីបណ្ដារាជធានី-ខេត្តចំនួន០៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុកោះកុងនិងខេត្តកណ្ដាល ហើយវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងលើប្រធានបទសំខាន់ៗចំនួន៤១.អភិបាលកិច្ចល្អក្នុងការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត២.ស្តង់ដារនៃការផ្ដល់សេវាសាធារណៈ៣. នីតិវិធីនៃការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត៤.បដិសណ្ឋារកិច្ចនិងការផ្សព្វផ្សាយរបស់អង្គភាពច្រកចេញចូលតែមួយ។ក្រោយពីសិក្សារយៈពេលបីថ្ងៃ ជាលទ្ធផលសិក្ខាកាមមានកម្រិតយល់ដឹងបន្ថែមកើនឡើង១៦%លើចំណេះដឹងមូលដ្ឋានដែលខ្លួនមាន។លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ចាក់ឲ្យដឹង នាឱកាសនោះថា៖អង្គភាពច្រក ចេញចូលតែមួយគឺពិតជាមានសារៈប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ។ ដែលមកសុំផ្ដល់សេវារដ្ឋបាលដែលនៅគៀកនិងមិនបាច់ទៅទទួលសេវាកន្លែងច្រើនដែលមានសេវាប្រមាណមិនតិចជាង២០០ប្រភេទដោយមានលក្ខណៈសាមញ្ញងាយស្រួល ចំណាយតិច និងប្រកបដោយតម្លាភាពនិងគុណភាព ស្របទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ គោលការណ៍ នៃការផ្ដល់សេវាសាធារណៈ នៅក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក៏ដូចជាគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ។ពាក់ព័ន្ធការបង្កើតអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់ រាជធានី ខេត្ត និងនៅថ្នាក់ក្រុង ស្រុក លោក ប្រាក់ សំអឿនក៏បានបញ្ជាក់ឲ្យដឹងដែរថាគឺអង្គភាពផ្ដល់សេវារដ្ឋបាលទាំងពីរនេះមិនជាន់ភារកិច្ចគ្នាទេ គឺមានលក្ខណៈផ្ដល់សេវាតាមស្តង់ដារខុសគ្នាបែងចែក ទៅតាមរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មជូនដល់ថ្នាក់រដ្ឋបាលនីមួយៗអស់ហើយផងដែរ។ បានន័យថាការផ្ដល់សេវាទៅតាមកម្រិត គឺសេវាកម្រិតតូចនៅថ្នាក់ក្រុង ស្រុក សេវាកម្រិត មធ្យមនៅថ្នាក់រាជធានី ខេត្តនិងសេវាដែលមានកម្រិតទំហំធំផ្ដល់ដោយថ្នាក់ជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ