ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​យក​ទៅ​ប្រគល់​ជូន​ពលរដ្ឋ​ក្រីក្រ ចំនួន​៣៥​គ្រួសារ នៅ​ខណ្ឌ​ឫស្សីកែវ​
Sun,24 June 2018 (Time 07:12 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 540នាក់)


ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចាស់ជរា​ងាយ​រងគ្រោះ ចំនួន​៣៥​គ្រួសារ មកពី​៤​ភូមិ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ បាន​ទទួល​អំណោយ​ជា​អង្ករ និង​ថវិកា របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ជា ពិសី បានបញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប គឺ​មិន​ត្រូវបាន​ស្លាប់​ដោយ​អត់​បាយឡើយ លុះត្រាតែ​អាជ្ញាធរ​មិន​ទទួលបាន សេចក្ដីរាយការណ៍​ណាមួយ​ប៉ុណ្ណោះ ពី​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ពីព្រោះ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​ប្រកាន់​ពូ​ស​សាស ពណ៌​សម្បុរ ឬ​និន្នាការ​ឡើយ ឲ្យតែ​ជា​ពលរដ្ឋ​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​។​

​ជាមួយគ្នា​នោះ លោក ជា ពិសី ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​វ័យ​១៨​ឆ្នាំ​ឡើង​ទៅ ត្រូវបំពេញ​កាត​កិច្ច ក្នុង​ការចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ដ​ដា​ខាងមុខ ដើម្បី​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត និង​ដើម្បី​មាន​ឱកាស​សម្ដេច​តេជោ ហ៊ុន សែន បន្ដ​ដឹកនាំ​ប្រទេស​កម្ពុជា​។​

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ លោក ជា ពិសី បាន​គូសបញ្ចាក់ថា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ដ​ដា​ខាងមុខនេះ ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន «​គណបក្ស​ប្រជាជន​កម្ពុជា​» មាន​លេខ​រៀង​ទី​២០ ជា​លេខ​រៀង​ដ៏​ល្អ​ងាយស្រួល​ចាំ​, ស្រួល​គិត​, ស្រួល​គូស ហើយក៏​ជា​លេខ​រៀង​ចុងក្រោយ​គេ​បំផុត មាន​រូប​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា «​ទេវតា​បាចផ្កា​» ជាពិសេស​លេខ​រៀង​ទី​២០ គឺ​ប៉ះចំ​ឆ្នាំ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ