ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធ​នានា​ក្នុង​វត្ត​បរិ​វាស​
Sat,02 June 2018 (Time 05:13 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 758នាក់)


​កំពត ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២​ខែមិថុនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​បរិ​វាស ស្ថិតក្នុង​ភូមិ​បរិវាស ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​មានមតិ​ស្វាគមន៍ លោក ជាវ តាវ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានឱ្យ​ដឹង​ពី​សមិទ្ធផល​រីកចម្រើន​នានា​នៅក្នុង​ខេត្ត​កំពត​នាបច្ចុប្បន្ន ពិសេស​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ដែល​ជា​ទូទៅ​ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​គោរព​សក្ការៈបូជា​។​

​ទន្ទឹមនឹងនេះ លោក ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ​កោតសរសើរ​និង​បានចាត់់ទុក​កិច្ច​សំណេះសំណាល​នាពេលនេះ​
​ពិតជា​មាន​តម្លៃ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ផ្សារភ្ជាប់​មនោសញ្ចេតនា​ស្វែង​យល់​នូវ​សុខទុក្ខ​រវាង ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីរាជការ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយមាស​ទាំង​មូល ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​សប្បុរសជន ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​កសាងបាន​នូវ​សមិទ្ធផល​ជាច្រើន​រាប់មិនអស់ ពិសេស​ទី​អារាម​នានា​ដែល​ជា​ការផ្តួចផ្តើម​ពី​សំណាក់​សប្បុរសជន​ជិត​ឆ្ងាយ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់ថា​៖ លទ្ធិប្រជាធិបតេយ្យ​ស្តែងចេញ​ដំបូងបង្អស់ តាមរយៈ​ការប្រើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត មិនមែន​តាម​រយៈ​ការ​បង្កចលាចល ការបះបោរ ការធ្វើ​បដិវត្តន៍​ពណ៌ និង​ការធ្វើ​បាតុកម្ម​នោះទេ ហើយ​ថា​ទង្វើ​ទាំង​នោះ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ជា​ទង្វើ​ខុសច្បាប់​ត្រូវ​ទទួល​ទោសទណ្ឌ​។​

​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ទៀត​ថា ការ​បង្កចលាចល ការបះបោរ ការផ្លាស់ប្តូរ​អំណាច​តាមរយៈ​ការធ្វើ​បដិវត្ត​ពណ៌​និង​ការធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់ រដ្ឋាភិបាល​ពី​មុខ​តំណែង​ពី​សំណាក់​មេដឹកនាំ​គណបក្សប្រឆាំង គឺ មិនមែន​ជា​មធ្យោបាយ​ល្អប្រសើរ ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ទេ ហើយ​ចលនា​ទាំងអស់​ហ្នឹង គឺ​របៀប​ចង់បាន​អំណាច ដោយ​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ដែល​វា​នាំ​ទៅដល់​ការបាត់បង់​សុខសន្តិភាព កើត​ចលាចល​នៅក្នុង​សង្គម ហើយ​នាំ​ទៅដល់​ការផ្ទុះ​សង្គ្រាម នាំមក​នូវ​ជម្លោះ​ផ្ទៃក្នុង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្លាយជា​អ្នក​រង​ទុក្ខ ជា​អ្នករងគ្រោះ​នៅ​ទីបំផុត ដោយសារ​សង្គ្រាម និង​ភាពចលាចល​ទាំងឡាយ​នៅក្នុង​សង្គម​នេះឯង​។
​ឯកឧត្តម បន្តថា ការចូលរួម​កិច្ចដំណើរការ​ប្រជាធិបតេយ្យ គឺ​យើង​ទាំងអស់គ្នា​ត្រូវ​ទៅ​បោះឆ្នោត ជ្រើសរើស​អ្នកដឹកនាំ​ដែល​យើង​ស្រលាញ់ ដែល​យើង​ចង់បាន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោល​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​ការបោះឆ្នោត​ជា​ការងារ​ដែល​សំខាន់​សម្រាប់​យើង​គ្រប់ៗ​រូប សម្រាប់​សង្គមជាតិ​ទាំងមូល ហើយ​ជា​ការចូលរួមចំណែក ក្នុង​ការការពារ រក្សា​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការធានា​នូវ​លក្ខខ័ណ្ឌ ចាំបាច់​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យើង តទៅទៀត ។​

​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​ក្រើនរំលឹក​ដល់ លោកយាយ លោកតា ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយមាស ទាំងមូល សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា ហើយ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ឬ​បក្ស​ដែល​យើង​ស្រលាញ់ ពិសេស​ត្រូវ​ចេះ​ជ្រើសរើស​អ្នកដឹកនាំ​ណា ដែល​ផ្តល់ សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍ រីកចម្រើន​ដល់​ប្រទេស​ជាតិ​ដូច​សព្វថ្ងៃនេះ​។​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដែរ​ថា​៖ បើ​អ្នក​ទាមទារ​ទាំងឡាយណា​ស្រែក​ថា​ដូរ ប៉ុន្តែ​ដូរ​តាមរយៈ​បាតុកម្ម ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ហើយ​បែរ​មក​ប្រកាស​ខ្លួនឯង ថា​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ ចង់បាន​នូវ​ប្រជាធិបតេយ្យ ចង់​ផ្តល់​នូវ​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ ហើយ​អំពាវនាវ​ថា កុំឲ្យ​ទៅ​បោះឆ្នោតនោះ សូម​លោកយាយ លោកតា កុំ​ស្តាប់​ឲ្យសោះ ព្រោះ​ពួក​នោះ​សុទ្ធតែ​ពួក​ល្មោភ​អំណាច គិតតែ​ពី​ប្រជោយ​ន៍​ផ្ទាល់ខ្លួន ហើយ​ជា​ទង្វើ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​។

​សរុប​ឲ្យ​ខ្លី​យើង​ត្រូវ​ប្រើស​ប្រាស់​សិទ្ធិ លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ទន្ទឹម​នេះ​ការពារ សុខសន្តិភាព ធានាបាន​នូវ​លក្ខខណ្ឌ​ល្អប្រសើរ​ក្នុង​ការអភិវឌ្ឍន៍ និង​ការរីកចម្រើន​តទៅទៀត ដើម្បី​យើង​និង​កូនចៅ​យើងទាំងអស់គ្នា​ទទួលបាន ភាព​សុខដុម​រម្យ​នា រស់នៅ​ក្នុង​ការជួបជុំ​គ្នា ដោយ​សុខ​សប្បាយ នឹង​ទទួលបាន​ការរីកចម្រើន​ទាំងអស់គ្នា​ត​រៀង​ទៅ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា​ដល់​លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រគេន​ថវិកា​ដល់​ព្រះចៅអធិការ​វត្ត​បរិវាស សម្រាប់​ចាត់ចែង​ក្នុង​កម្មវិធី​ផ្សេងៗ និង​កាត់​ខ្សែបូ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ក្នុង​វត្ត​បរិវាស ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្ត​កំពត ចាប់ពី​ពេលនេះ​តទៅ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ