ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សម្តេច​តេជោ ហ៊ុន សែន ស្នើ​បក្សនយោបាយ​ទាំងអស់ ធ្វើខ្លួន​ឲ្យ​ដូច​ជា​ពាណិជ្ជករ ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន មិន​ត្រូវ​បង្អាប់​គោលនយោបាយ​របស់​បក្ស​គេ​ទេ​
Sat,23 June 2018 (Time 08:22 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 519នាក់)


​ភ្នំពេញ ៖ ស្របពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ កាន់​ខិតជិត​ចូលមក​ដល់​នោះ​, សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអ​ស់ ធ្វើខ្លួន​ឲ្យ​ដូច​ជា​ពាណិជ្ជករ ពោល​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន មិន​ត្រូវ​បង្អាប់​គោលនយោបាយ​របស់​បក្ស​គេ​នោះទេ​។​

​ការស្នើ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចំនួន​៣,២៣៣​នាក់ ដែល​ក្នុងនោះ​មាន​នារី ១,៥០៨​នាក់​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ធ្វើឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមឲ្យ​អ្នក​នយោបាយ​នានា​តាំងខ្លួន​ជា​អ្នក​លក់​ទំនិញ ឃោសនា​តែ​ពី​ទំនិញ​ល្អៗ របស់​ខ្លួន​បាន​ហើយ កុំ​បង្អាប់​ទំនិញ​អ្នក​ដ៏​ទៃ ព្រោះ​អ្នកនឹង​បង្កើត​រឿង​ជាមួយ​អ្នក​ដ៏​ទៃ​ហើយ [...] យក​ល្អ​យើង​លើក​តែ​ពី​គោលនយោបាយ​របស់​យើង​បាន​ហើយ កុំ​បង្អាប់​អ្នក​ដ៏​ទៃ​។ ខ្ញុំ​ចង់​ឲ្យ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ក្លាយទៅជា​អ្នក​ឃោសនា​ពាណិជ្ជកម្ម​ទំនិញ​»​។​

​ជាមួយគ្នានេះ សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​ថ្លែង​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​គណបក្ស​មួយ ដែល​បាន​ចូល Comment នៅក្នុង Facebook របស់​សម្តេច​កាលពី​យប់​មិញថា ថ្នាក់ដឹកនាំ​គណបក្ស​មួយ (​ដែល​សម្តេច​មិន​ទម្លាយ​ឈ្មោះ​) គឺ​រដ្ឋាភិបាល​របស់​ស​ម្តេច​ទេ ជា​អ្នក​បញ្ជូន​ទៅ​រៀន​នៅ​អាល្លឺម៉ង់​។​

​ការលើកឡើង​បែប​នេះ​របស់ សម្តេច​តេជោ ហ៊ុន សែន ក៏​ដោយសារ​មាន​អ្នកគាំទ្រ​គណបក្ស​មួយ​នោះ ចូល​ទៅ​ធ្វើ​ការប្រៀបធៀប​គោលនយោបាយ របស់​គណបក្ស​ខ្លួន ជាមួយ​បក្ស​ប្រជាជន​កម្ពុជា នៅលើ​ទំព័រ Facebook របស់​សម្តេច​។ បើ​តាម​សម្តេច មេដឹកនាំ​បក្ស​មួយ​នោះ ធ្លាប់បាន​ផ្ញើ​សារ​អរគុណ​សម្តេច ដែល​បាន​ប្រឹងប្រែង​រំដោះ ជីវិត​របស់​ពួកគេ និង​បាន​បញ្ជូន​ពួកគេ​ឲ្យទៅ​សិក្សារ​ហូត​បាន​បណ្ឌិត​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​សូមជម្រាបថា ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​កំណត់​ដោយ​គ​.​ជ​.​ប នោះ​នឹង​មាន​រយៈពេល​២០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ខណៈ​ដែល​ការបោះឆ្នោត​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ