ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោកឧកញ៉ាសាន ស៊ានហូ អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយចុះបញ្ជីក្បាលដីជាប្រពន្ធខ័ណ្ឌ នៅភូមិព្រៃព្រិច។សូមជំរាបដែរថា៖ការចុះបញ្ជីក្បាលដីជាប្រពន្ឋ័នោះមន្ទីរសូរិយោដីនឹងភូមិបាល ខេត្តបន្ទាយមានជ័យ បានមកវាស់វែងនឹងចេញបណ្ណ័ឲ្យពលរដ្ឋក្នុងភូមិព្រៃព្រិចដោយមានពលរដ្ឋចំនួន៥៨៩គ្រួសារ។ សូមបញ្ជាក់ដែរថា៖ដីខាងលើនេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រគល់ជូនពលរដ្ឋតាំងពីឆ្នាំ២០០៤មកម្លេះ។ តែដោយមានមន្ត្រីថ្នាក់ក្រោមមានការឃុបឃិតគ្នាជាប្រពន្ធខ័ណ្ឌ មិនធ្វើបណ្ណ័ឲ្យពួកគាត់ ហើយពលរដ្ឋខ្លះក៏មានបណ្ណ័ចេញពីចៅសង្កាត់ពីមុនខ្លះៗដែរ។ទើបពេលនេះឯកឧត្តមឧប កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននឹងជាប្រធានគណបក្សប្រជាជនកម្ពុជាពង្រឹងនឹងចុះជួយខេត្តបន្ទាយមានជ័យ ស្នើរសុំឲ្យថ្នាក់ខេត្តបន្ទាយមានជ័យជួយប្រជាពលរដ្ឋនៅភូមិព្រៃព្រិច ចុះធ្វើបញ្ជីក្បាលដីជាប្រពន្ឋ័។ លោកឧកញ៉ាសាន ស៊ានហូ បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា៖ក្រោយពីចុះបញ្ជីក្បាលដីជាប្រពន្ធខ័នរួចរាល់ ដីខាងលើនោះអស់មានការទំនាស់ទាស់ទែងគ្នាទៀតហើយ ហើយដីនោះវាឡើងថ្លៃក៏ខ្ពស់ដែរ។ លោកឧកញ៉ាបញ្ជាក់ថា៖លោកនឹងខិតខំធ្វើបន្តទៀតក្នុងអណត្តិរបស់លោកឧកញ៉ាក្នុងនាមជាអភិបាលក្រុងបំរើពលរដ្ឋ ហើយហ្នឹងចាក់ថ្មមិចតាមផ្លូវលំនានា ក្នុងសង្កាត់ទាំងបីប៉ោយប៉ែត ផ្សារកណ្តាលនឹងសង្កាត់និមិត្តឲ្យបានរួចរាល់ក្នុងខែ៧ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ