ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ពលរដ្ឋ​ភ្ញាក់ផ្អើល​ដោយសារ​ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​នៅក្រោម​ស្ពាន​ស្រះ​ប៉ោង សង្ស័យ​ជិះ​ម៉ូតូ​បុក​ជញ្ជាំង​ស្ពាន​
Thu,21 June 2018 (Time 04:33 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 592នាក់)


កំពត ៖ បុរស​ម្នាក់​ត្រូវ​អ្នកដំណើរ​ប្រទះឃើញ​ដេក​ស្លាប់​ផ្កាប់​មុខ​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ក្រោម​ស្ពាន​ស្រះ​ប៉ោង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ភូមិ​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ចំពោះ​ករណី​ប្រទះ​សព​នៅ​ក្រោម​ស្ពាន​នេះ​ដែរ ក៏​មាន​ប្រភព​អះអាងថា គ្រោះថ្នាក់​នេះ​អាច​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​៧​យប់​ថ្ងៃ​ទី​២០​ខែមិថុនា ឆ្នាំ​២០១៨​ខណៈ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​វ៉ាក់​អើ​ុ​ជាមួយ​រថយន្ត​ណា​មួយ ទើប​ជ្រុល​ទៅ​ធ្លាក់​ចូល​ក្រោម​ស្ពាន​បណ្តាលឲ្យ​ស្លាប់​គ្មាន​អ្នកណា​ដឹង​បែបនេះ​។​

​បន្ទាប់​ពី​ការប្រទះឃើញ​សព​ដូច​ខាង សមត្ថកិច្ច​បាន​ចុះមក​ត្រួតពិនិត្យ ហើយ​សន្និដ្ឋានថា បុរស​រងគ្រោះ​នេះ​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ប្រើ​ល្បឿនខ្លាំង លុះ​មកដល់​ចំណុច​ស្ពាន​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ក្រោម​ស្ពាន​ទាំង​មនុស្ស ទាំង​ម៉ូតូ​ហើយ​បោក​ផ្ទប់​ទៅនឹង​ជញ្ជាំង​ស្ពាន ស្លាប់​ភ្លាមៗ​ដោយ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​ដឹង​នោះ​ឡើយ ហើយ​បើ​តាម​គំនូស​អាចសន្និដ្ឋាន​ថា បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង​។​

​ក្រោយ​ពី​ប្រទះឃើញ​សព ក៏​មាន​សាច់ញាតិ​ជនរងគ្រោះ​បាន​មក​អះអាងថា ជនរងគ្រោះ​ឈ្មោះ អ៊ូ ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត​(​នៅ​លីវ​)​មាន​ទីលំនៅ​ក្នុង​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​សាច់ញាតិ​បាន​រៀបរាប់ថា មុនពេល​កើត​ករណី​បែប​នេះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវេវពា​ក់​ស្លាក​លេខ ភ្នំពេញ 1L-8189 តែម្នាក់ឯង​ពី​កន្លែង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ខេត្ត​កំពត កាលពី​ព្រលប់​ថ្ងៃទី​២០​ខែមិថុនា ឆ្នាំ​២០១៨ បំណង​ទៅ​ផ្ទះ ហើយ​តាំងពី​នោះមក គឺ​បាត់​ស្រមោល​រហូត​ដល់​យប់​ជ្រៅ ទើប​បងប្អូន សាច់ញាតិ​ក៏បាន​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​ស្វែងរក​ដែរ ប៉ុន្តែ​តេ​មិន​ចូល លុះ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មិថុនា​នេះ ក៏​ទទួល​ដំណឹង​ថា មាន​គេ​ប្រទះឃើញ​មនុស្ស​ស្លាប់​នៅ​ក្រោម​ស្ពាន​ស្រះ​ប៉ោង ក៏​មក​មើល​ទើប​ដឹង​ថា​អ្នកស្លាប់​ជា​សាច់ញាតិ​ដែល​បាត់​ខ្លួន​កាលពី​យប់មិញ​នោះ​តែម្តង​។​

​បច្ចុប្បន្ន​សព​បុរសរ​ង​គ្រោះ ត្រូវបាន​សាច់ញាតិ​ដឹក​ទៅកាន់​លំនៅដ្ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ