ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេចម៉ែ យាង​គោរព​វិញ្ញាណក្ខន្ធ​សព​អ្នក​ម្នាង អ៊ុក ផល្លារ​ណ​ប្ញ​ទ្ធិ នៅ​វត្តបុ​ទុម​វត្តី មុន​បូជា​នៅ​ថ្ងៃស្អែក​
Tue,19 June 2018 (Time 06:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 605នាក់)


ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ ១០៖៣០ នាទី​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់​បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​អ្នក​ម្នាង អ៊ុក ផល្លារ​ណ​ប្ញ​ទ្ធិ ដែល​កំពុង​ត្រូវបាន​តម្កល់​នៅ​វត្តបុ​ទុម​វត្តី ខណ្ឌដូនពេញ មុន​ធ្វើ​ការបូជា​នៅ​ថ្ងៃស្អែក​។​

​កាល​ពី​ម្សិលមិញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញ​សេចក្តីជូនដំណឹង អំពី​ការ​ទទួលមរណភាពរ​បស់​អ្នក​ម្នាង អ៊ុក ផល្លារ​ណ​ប្ញ​ទ្ធិ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​ដង្ហែ​សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច យាង​ទៅ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ពិធី​បុណ្យ​សព​អ្នក​ម្នាង អ៊ុក ផល្លារ​ណ​ប្ញ​ទ្ធិ បាន​ធ្វើឡើង​នៅក្នុង​បរិវេណ វត្តបុ​ទុម​វត្តី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នឹង​ពិធី​បូជាសព​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បរិវេណ​ខាង​មុខ​វត្តបុ​ទុម​វត្តី​។​

​សូមបញ្ជាក់​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណភាព​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណប់ ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​រថយន្តឈ្នួល​ម៉ាក​ហាយ​ឡែន​ឌើ​មួយគ្រឿង បើក​បុក​ព្រះទីនាំង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ព្រះអង្គ​កំពុង​យាង​ចុះទៅ​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ បាន​កើតឡើង​ដោយសារ​រថយន្ត​ឈ្នួល​ហាយ​ឡែន​ឌើ បាន​ព្យាយាម​បើក​ជែង​រថយន្ត​ធំ​មួយ​បើក​ក្នុង​ទិសដៅ​ស្របគ្នា​ក្នុង​ទិសដៅ​ពី​ព្រះសីហនុ មក​ភ្នំពេញ ក៏​ជ្រុល​ចូល​ទៅ​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​នោះ​តែម្តង​។​

​គ្រោះថ្នាក់​នេះ បាន​ធ្វើឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រី​ឯ​សម្តេច​ក្រុមព្រះ​បាន​រងរបួស​ធ្ងន់ធ្ងរ​។ ដោយឡែក ភាគី​រថយន្ត​ហាយ​ឡែន​ឌើ​វិញ ដែលមាន​អ្នក​ជិះ​រហូត​ដល់​ទៅ​៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល តែ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ជិះ​ក្នុង​រថយន្ត​ហាយ​ឡែន​ឌើ​ដែរ គឺ​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយឡែក អ្នកបើកបរ​រថយន្ត​សម្តេចក្រុមព្រះ បាន​រងរបួស​ស្រាល​។​

​កាល​ពី​ម្សិលមិញ តុលាការខេត្ត​ព្រះសីហនុ ក៏​បាន​ចេញ​ដីកា​ឃុំខ្លួន​អ្នកបើករថយន្ត​តាក់ស៊ី​ដាក់​ពន្ធនាគារ​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ