ខេត្តប៉ៃលិន ៖ កាលពីវេលាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឆ្នាំ២០១៨ នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចុះបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសង្កេតឃើញមានការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ខណ:ពេលភ្លៀងម្តងៗ លំបាកក្នុងការធ្វើដំណើរចេ ញចូលទៅមក ទើបបន្ទាប់ពីមានការស្នើសុំរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដាក់មកខាងខេត្ត ក៏ រៀបចំគំម្រោងសាងសង់ជូនពួកគាត់ប្រើប្រាស់ឱ្យបានមុនពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ។ ឯកឧត្តមបន្តទៀតថា ការស្នើសុំរបស់លោកមេភូមិឱ្យសាងសង់ផ្លូវមានបណ្តោយប្រវែង៨៥០ម៉ែត្រ និងទទឹងត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ ព្រោះដោយសារតែទាស់ផ្ទះប្រជាពលរដ្ឋមួយចំនួន ។ ប៉ុន្តែឯកឧត្តមសុំឱ្យខាងក្រុងប៉ៃលិន សំរួលជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទទឹងប្រវែង៥ ម៉ែត្រ ទើបបង្កការងាយស្រួលដល់ការធ្វើដំណើរចេញចូលទៅមក ។ ឯកឧត្តមសុំអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើទាំងអស់ និងទូទាំងខេត្តប៉ៃលិន កុំភ្លេចនាំគ្នាទៅចូលរួមបោះឆ្នោត ដើ ម្បីជ្រើសរើសបេក្ខភាពតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីអណត្តិថ្មី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ឆាប់ៗ ខាងមុខនេះ ។ លោក រស់ ម៉ុន មេភូមិអូរតាពុកលើ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានការស្នើសុំពីប្រជាពលរដ្ឋលោកក៏បានយករបាយការណ៍នេះ ដាក់ជូនទៅឯកឧត្តអភិបាលខេត្តថ្មី កាលពីជាងកន្លះខែមុន រហូតដល់ក្រោយមកថ្នាក់ដឹកនាំខេត្តបានយល់ព្រមធ្វើផ្លូវបេតុងជូនពលរដ្ឋ លោកពិតជា មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះប្រជាពលរដ្ឋតែងតែជួបការលំបាកខ្លាំង ខណ:ភ្លៀងធំម្តងៗ ធ្វើឱ្យលិចផ្លូវ ហូរចូលផ្ទះ និងមានសត្វពស់ ក្អែប ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋគួរឱ្យភ័យខ្លាចផងដែរ ។ ចំណែកប្រជាពលរដ្ឋទាំងអស់ សម្តែងនូវការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង ដោយឃើញថ្នា ក់ដឹកនាំខេត្តបានរៀបចំបើកការដ្ឋានឈូសឆាយសាងសង់ផ្លូវបេតុងជូនពួកគាត់ ព្រោះពួកគាត់បានស្នើសុំឱ្យមានការធ្វើផ្លូវនេះជាយូរមកហើយ តែមិនទទួលបានការសាងសង់នោះទេ ទើបតែឈានដល់មេភូមិថ្មីទី៣ និងអភិបាលខេត្តថ្មី ក៏ចាប់ផ្តើមធ្វើផ្លូវជូនពួកគាត់ប្រើប្រាស់តែម្តង ។ ពួកគាត់ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខគ្រប់ពេលវេលាផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ