ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ចូលរួម​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវលំ​និង​បន្ត​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ឥតគិតថ្លៃ​នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយមាស​
Tue,19 June 2018 (Time 09:41 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 686នាក់)


កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ខែ​បឋមាសាឍ​ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មិថុនា​ឆ្នាំ ២០១៨ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​ចុះ​ជួប​ជាមួយ​ប្រជា​ពល រដ្ឋ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​សរុប​ប្រមាណ​៣០០​នាក់​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ផ្លូវលំ​និង​បន្ត​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទា​មាស​ខេត្ត​កំពត ។​

​ផ្លូវលំ​ដែល​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នាពេល​នេះ​មាន​ចំនួន​២​ខ្សែ ប្រវែង​១.២៤៥​ម៉ែត្រ មាន​ទទឹង​៤​ម៉ែត្រ ជា​ថវិកា​ផ្ដល់​ដោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។

​មានប្រសាសន៍​សំណេះសំណាល​ដែល​អញ្ជើញ ចូលរួម​នា​ឱកាស​នោះ លោក នៃ គង់ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​និង​ជា​អភិបាលខេត្ត​កំពត ស្ដីទី តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក ជ្រុន ថេ​រ៉ា​វ៉ាត សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​តំណាង លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើក​បញ្ជាក់​ថា​៖ អស់​រយៈពេល​ជាង​៣០​ឆ្នាំ កន្លងមកនេះ​មាន​តែ​គណបក្ស​ប្រជាជន​តែ មួយគត់ ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​និង​បំរើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន សង្គម​ជាតិ​ពី​សង្គ្រាម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រហូតមក​ដល់​សព្វថ្ងៃ​នេះ​សន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ​មាន​ពេញបរិបូរណ៍​លើ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខសាន្ត ជីវភាព​ក៏​មាន​ការរីកចម្រើន​សំបូរ​សប្បាយ​រហូតដល់​ទីជនបទ​។ ទាំងនេះ​គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ល្អ​ធ្វើ​នូវ​អំពើ​ល្អ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវ​ត្រូវរ​បស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ ព្រមទាំង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។ ហើយ​សមិទ្ធិផល​ទាំងនេះ​គឺ​យើង​បានមក​ពី​ញើស​ឈាម​ទៅ​ប្ដូរ ។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​ដើម្បី​ធ្វើដំណើរ​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សម្រាប់​អនាគត​យើង​កូនចៅ​យើងទាំងអស់គ្នា​កាន់តែ​មាន​ជីវភាព​ធូរធារ​រីកចម្រើន​ទៅ​មុខ​បន្តទៀត​។​

​ពាក់ព័ន្ធ នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​មកដល់​នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នៅពេល​ខាងមុខ​នេះ លោក នៃ គង់ និង​លោក ជ្រុន ថេ​រ៉ា​វ៉ាត ក៏​បាន​បន្ត​លើក​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​ស្តែងចេញ​ដំបូងបង្អស់ តាមរយៈ​ការប្រើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត មិនមែន​តាម​រយៈ​ការ​បង្កចលាចល ការ​ប៉ះបោរ ការធ្វើបដិវត្ត​ពណ៌ និង​ការធ្វើ​បាតុកម្ម​នោះទេ ហើយ​ថា​ទង្វើ​ទាំង​នោះ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ជា​ទង្វើ​ខុសច្បាប់​ត្រូវ​ទទួល​ទោសទណ្ឌ​។​

​ការចូលរួម​កិច្ចដំណើរការ​ប្រជាធិបតេយ្យ គឺ​យើង​ទាំងអស់គ្នា​ត្រូវ​ទៅ​បោះឆ្នោត ជ្រើសរើស​អ្នកដឹកនាំ​ដែល​យើង​ស្រលាញ់ ដែល​យើង​ចង់បាន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោល​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​ការបោះឆ្នោត​ជា​ការងារ​ដែល​មាន​សារៈសំខាន់​សម្រាប់​យើង​គ្រប់ៗ​រូប សម្រាប់​សង្គមជាតិ​ទាំងមូល ហើយក៏​ជា​ការចូលរួមចំណែក ក្នុង​ការការពារ រក្សា​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការធានា​នូវ​លក្ខខណ្ឌ ចាំបាច់​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យើង តទៅទៀត​ផង​ដែរ ។​

​សរុប​ឲ្យ​ខ្លី ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​សិទ្ធិ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ប៉ុន្តែ​ទន្ទឹម​នេះ​ការពារ សុខសន្តិភាព ធានាបាន​នូវ​លក្ខខណ្ឌ​ល្អប្រសើរ​ក្នុង​ការអភិវឌ្ឍន៍ និង​ការរីកចម្រើន​តទៅទៀត ដើម្បី​យើងទាំងអស់គ្នា​ទទួលបាន ភាព​សុខដុម​រម្យ​នា រស់នៅ​ក្នុង​ការជួបជុំ​គ្នា ដោយ​សុខ​សប្បាយ នឹង​ទទួលបាន​ការរីកចម្រើន​ទាំងអស់គ្នា​តទៅទៀត ដើម្បី​សម្រេចបាន​ទាល់តែ​យើង​ទាំងអស់គ្នា​នេះ អនុវត្ត​សិទ្ធិ​របស់​យើង ដំបូង​បំផុត គឺ​តាមរយៈ​ការ​ទៅ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ដែល​យើង​ស្រលាញ់ ដែល​យើង​យល់ថា មេដឹកនាំ​រូប​នោះ​អាច​ជួយ​ផ្តល់ និង​រក្សា​នូវ​សុខ​សន្តិភាព​ជា​រៀង​រហូត​ទៅ​។​

​នៅក្នុង​ឱកាស​នោះ​អង្គពិធី​ក៏បាន​នាំនូវ​អំណោយ លោក ហ៊ុន ម៉ា​ណែ​ត មាន​ក្រណាត់ស ក្រមា​ថវិកា​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ សៀវភៅ ប៊ិច​ជូន​ដល់​សិស្ស និង​កុំព្យូទ័រ​ជូន​ដល់​ការិយ័​ល​អប់រំ​ស្រុក​និង​ជាមួយ​ឱកាស​នោះ​ដែរ​ក្រុម​គ្រូ ពេទ្យ​ស្ម័គ្រចិត្ត​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក៏​បាន​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​មូលដ្ឋាន​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ