ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងក្រុងប៉ៃលិន មានការព្រួយបារម្ភពីការបាត់បង់ព្រៃជើងភ្នំខៀវ ដែលត្រូវបានប្រជាពលរដ្ឋមានដីនៅក្បែរនោះកាប់ទន្ទ្រាន១ថ្ងៃបន្តិចៗ រហូតដល់កន្លែងខ្លះជិតដល់កំពូលភ្នំទៅហើយ ។ អ្នកខ្លះរំពឹងទុកថា ប្រហែលជា១០ទៅ២០ឆ្នាំទៀត ព្រៃ តំបន់អភិរក្សនៅលើកំពូលភ្នំខៀវ នឹងត្រូវរងការកាប់បំផ្លាញអស់ បើសិនជានៅតែបណ្តែតបណ្តោយឱ្យប្រជា ពលរដ្ឋកាប់ដុតព្រៃយកដីដាំដំណាំបែបនេះ ។ ប្រភពព័ត៌មានបានឱ្យដឹងថា បើគេសង្កេតមើលទៅជើងភ្នំខៀវបច្ចុប្បន្ន ឃើញគេលួចរានកាប់ឆ្ការស្រ ឡះរួចគេនាំគ្នាដាំចេក ដំឡូង និងដំណាំផ្សេងៗជាច្រើនទៀត ដែលជាហេតុធ្វើឱ្យព្រៃតំបន់អភិរក្សជើងភ្នំខៀវ ដែលធ្លាប់តែស្រឡះល្អ បែរទៅជាត្រងិល កញ្ឆេតកញ្ឆតទៅវិញ ។ ប្រភពបន្តទៀតថា បើសិនជាអាជ្ញាធរ និង មន្ទីរពាក់ព័ន្ធមិនយកចិត្តទុកដាក់ការពារព្រៃឈើទាំងអស់ខាងលើទេ មិនយូរប៉ុន្មានអាចក្លាយជាដីកម្មសិទ្ធិរប ស់ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំជាក់ជាមិនខានឡើយ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ធ្លាប់ឱ្យដឹងថា ខាងលោ កតែងតែចាត់កម្លាំងមន្ត្រីឱ្យដើរល្បាតការពារកុំឱ្យប្រជាពលរដ្ឋបន្តលួចកាប់ឆ្ការព្រៃតំបន់អភិរក្សភ្នំខៀវថែមទៀ ត ។ លោកបន្តទៀតថា អ្នកដែលលួចកាប់ព្រៃ ខាងលោកនឹងធ្វើលិខិតកោះហៅមកសួរនាំ និងធ្វើកិច្ចសន្យា មិនឱ្យបន្តកាប់បែបនេះទៀត ហើយជួនកាលទៀត ពួកគេទាំងនោះលួចកាប់ឆ្ការពេលដែលមន្ត្រីបរិស្ថានមិននៅ លុះពេលទៅដល់នាំគ្នារត់គេចខ្លួនអស់រលីង ។ ចំណែកឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងថ្មី ធ្លាប់លើក ឡើងកាលពីពេលថ្មីៗនេះថា ព្រៃភ្នំទាំងអស់មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់កាប់ឆ្ការយកដីធ្វើជាកម្មសិទ្ធិនោះឡើយ ។ ហើយបើសិនជាពលរដ្ឋនៅតែបន្តបែបនេះទៀត នៅថ្ងៃខាងមុខ អាកាសធាតុស្រុកយើង នឹងប្រែប្រួល ដោយពេលខ្លះរាំងស្ងួតហួតហែងច្រើន ពេលខ្លះទៀត ភ្លៀងខ្លាំងហួសពីធម្មតា ដោយសារតែគ្មា នព្រៃឈើជួយឱ្យមានលំនឹងអាកាសធាតុ ៕ដោយ ៖ នីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ