ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រសួងកិច្ចការនារី ក្លឹបអ្នកការសែតកម្ពុជា និងអង្គការសង្គមស៊ីវិល រៀបចំសិក្ខាសាលាមួយ ដើម្បីពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី។ពិធីនេះបានធ្វើឡើង នៅភោជនីយដ្ឋានបាសាក់២ រាធានីភ្នំពេញ មានការ ចូលរួមដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកស្រី ចាន់ សុធាវី អគ្គនាយរង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងកិច្ចការនារី រួមទាំងតំណាងអង្គភាពព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នាមួយចំនួនទៀត។សិក្ខាសាលានេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន មានក្នុងការរាយការណ៍អំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រី ជាពិសេសដើម្បី ពិភាក្សាអំពីការបង្កើតគោលការណែនាំលម្អិតសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ