ខេត្តបន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែត: នៅថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំង ដែលពលរដ្ឋចំនួន ២០០គ្រួសារ ដែលបានតវ៉ាសុំឱ្យ អាជ្ញាធរ ជួយដោះស្រាយ រកផ្លូវចេញចូល បានធ្វើដំណើរ ឆ្លងកាត់ នាពេលកន្លងទៅនេះ ដែលស្ថិតក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត។លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ អង្គភាព គេហទំព័រ នាគមាស ព័ត៌មាន ឱ្យដឹងថា៖ លោកបានចុះដល់ទីតាំង ដែលពលរដ្ឋ ២០០គ្រួសារ បានសុំឱ្យមានផ្លូវ ចេញចូលនេះ គឺលោកបានប្រាប់ដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ សង្កាត់ ក្រុង ខាងលើនេះ ដែលកើតមានរុាំរ៉ៃ ជាយូរហើយនោះ លោកមានវិធានការ ងាយៗសម្រាប់ ដោះស្រាយជូនពលរដ្ឋ ។លោកបានបន្តទៀតថា៖ ចំពោះសំយ៉ាបផ្ទះ និងផ្ទះមួយ ដែលធ្វើឱ្យមានការស្ទះ នូវផ្លូវចេញចូលនោះ ត្រូវរុះរើ និងថយទៅក្រោយ រួមនិងបញ្ហាខ្សែរភ្លើង ត្រូវរុះរើ សារថ្មីដើម្បី ឱ្យមានភាពងាយស្រួល បញ្ជៀសនូវការកើត ហានិភ័យផ្សេងៗកើតឡើង។ លោកបានបន្ថែមទៀតថា លោកនិងជួយជាផ្លូវ បេតុងដល់បងប្អូន ពលរដ្ឋខាងលើនេះ គ្រាន់តែថា លោកចេញជាសុីម៉ង់ត៍ ដែក ថ្ម ខ្សាច់ និងបង្គោលភ្លើង គឺលោកសុំឱ្យបងប្អូនពលរដ្ឋចេញជាកម្លាំង តាមមុខផ្ទះរៀងខ្លួន រួមទាំងចេញថ្លៃដាក់លូ ដោយខ្លួនឯង ផងដែរ។លោក សែម វីរៈ មេភូមិក្បាលកោះ បានឱ្យដឹងថា៖ ចំពោះការស្នើសុំ របស់បងប្អូនពលរដ្ឋ ខាងលើ គឺលោកនិងជួយ ពន្លឿន នូវអ្វីដែល ដែលលោក អភិបាលក្រុង បានដាក់បញ្ជារ ឱ្យលោក បើកការប្រជុំ ជាមួយប្រជាពលរដ្ឋ លោកនិងធ្វើឱ្យបានលឿនបំផុត តាមការដោះស្រាយ របស់លោក អភិបាលក្រុង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ