កំពត ៖ ជាការពិតណាស់ ការអភិវឌ្ឃន៍តំបន់និមួយៗ ជៀសមិនផុតនឹងមានផលប៉ះពាល់ ប៉ុន្តែអ្វីដែលសំខាន់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ទើបដំណើរការមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។នេះបើតាមប្រសាសន៍របស់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែក្នុងពិធីបើកការដ្ឋានផ្លូវបេតុងចំនួន២ខ្សែ មានប្រវែង១.៥៨២ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពតនៅព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៨។លោកអភិបាលខេត្តកំពត បានគូសបញ្ជាក់ទៀតថា បើតាមគម្រោងផ្លូវនេះត្រូវស្ថាបនាក្រាលកៅស៊ូDBSTប៉ុន្តែការក្រាលកៅស៊ូបែបមិនសូវរឹងមាំទើបពេលនេះលោកនឹងជំរុញឲ្យស្ថាបនាជាផ្លូវបេតុងវិញ ដោយចំណាយថវិការបស់សាលាខេត្តកំពតផ្ទាល់។ លោក ជាវ តាយ បានបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវបេតុងនេះ ពិតជាផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ងាយស្រួលធ្វើដំណើរទៅមកដោយគ្មានការលំបាកដូចមុនទៀតឡើយ ហើយការងារនេះ ក្រៅពីស្ថាបនាផ្លូវក៏ត្រូវរៀបចំប្រព័ន្ធលូអមសងខាងផ្លូវដើម្បីបញ្ចៀសទឹកចេញពីទីតាំងនេះកុំឲ្យមានជំនន់ផងដែរ។ដូច្នេះដើម្បីកែប្រែសោភ័ណភាពផ្លូវក៏ដូចជាការងាយស្រួលធ្វើដំណើរពេលយប់ព្រលប់ លោកនឹងដាក់បង្គោលភ្លើងបំភ្លឺនៅតាមដងផ្លូវផងដែរ។ជាមួយគ្នានេះលោកក៏សូមជំរុញដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមក្នុងការស្ថាបនាផ្លូវចំនួន២ខ្សែនេះឲ្យបានផុលផុសបើទោះជាមានផលប៉ះពាល់បន្តិចបន្តួចក៏ដោយ ហើយត្រូវចេះរួមគ្នា ថែរក្សាសម្អាតផ្លូវថ្នល់ដែលជាសមិទ្ធផលថ្មីសន្លាងរបស់យើងឲ្យបានស្អាតជានិច្ច ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងសម្រាប់បន្តទៅកូនចៅជំនាន់ក្រោយទៀត។ជាចុងក្រោយ លោកជាវ តាយ អភិបាលខេត្តកំពត ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ សូមចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តទៅនៅអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខទាំងអស់គ្នា ដើម្បីគាំទ្របក្សដែលយើងស្រលាញ់ទុកចិត្ត ពិសេសជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតខ្ពស់ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។សូមជម្រាបថា ៖ បើយោងតាមរបាយការណ៍ របស់លោក ឡាយ រឿនសុធី អភិបាលក្រុងកំពត បានឲ្យដឹងថា ផ្លូវបេតុងដែលត្រូវស្ថាបនាចំនួន២ខ្សែខាងលើ មានប្រវែង១.៥៨២ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខេត្តកំពត ដោយផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៣ចំណុចក្លោងទ្វារវត្តអណ្តូងព្រេង ឆ្គោះទៅផ្លូវរថភ្លើងមានប្រវែង១.០០០ម៉ែត្រនិង១ខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៣ដូចគ្នា មានប្រវែង៥៨២ម៉ែត្រ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ