ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ប្រារព្ធ ពិធីសូត្រមន្ត​ថ្វាយព្រះពរ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ​
Fri,15 June 2018 (Time 11:03 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 714នាក់)


កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​ថ្វាយព្រះពរ​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​ក្នុង​សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោកស្រី លាង ហៃ ជាវ តា​យ ព្រម ទាំង​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​យាយជី​តាជី យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ និង​យុវជន​ស្រលាញ់​សន្តិភាព​សរុប​ប្រមាណ​ជាង​២០០​នាក់​។

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក ជាវ តា​យ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គណៈនាយក​សាខា​គណៈកម្មាធិកា​រ​សាខា អ្នកស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហម​ព្រមទាំង​ប្រជា ពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ក៏ដូចជា​ទូទាំង​ប្រទេស​ទាំងមូល បាន​សំដែង​ការ​បួងសួង​ប្រសិទ្ធិ​ពរ​បវរ​សួស្ដី​ជ័យ​មង្គល​មហាប្រសើរ ថ្វាយ​វរៈ​រាជមាតា​ជាតិខ្មែរ ជា​វរៈរាជ​មាតា​ដ៏​ឆ្នើម​ដែល​បាន​ផ្ដល់​ជា​គំរូ​ល្អ ជា​ប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​និង​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនចៅ ចៅទួត​របស់​ព្រះអង្គ​។
ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៨២​យាង​ចូល​៨៣​ព្រះវស្សា​នៃ​សម្ដេចម៉ែ​ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​ស្រឡាញ់​សក្ការៈ លោក ជាវ តា​យ អភិបាលខេត្ត រួម​និង​មន្ត្រីរាជការ តំណាង​ប្រជានុរាស្ត្រ​នៃ​ខេត្ត​កំពត ក៏​ដូច​ទូទាំង​ប្រទេស​ដែរនោះ ក៏​បាន​បួងសួង​ព្រះ​គុណ​រតនត្រ័យ​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​លើ​លោក​ទេវតា​រក្សា​ព្រះមហា​ធ្វេទ​ឆ័ត្រ និង​ព្រះ​វិញ្ញាណក្ខ័ន្ធ​មាន​បារមី​នៃ​អតីតៈ​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រ​យានី​ខ្មែ​រសូម​យាង​តាម​បីបាច់​ថែរក្សា​ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​និង​ព្រះករុណា​សម្ដេច​ព្រះ​នរោត្តម​មុនីនាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ព្រះអង្គ​ទាំង​ទ្វេរ មាន​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា មាន​ព្រះរាជសុខភាព​បរិបូរណ៍​ព្រះកាយ​ពលំ​រឹងមាំ​ដើម្បី​ទ្រទ្រង់​គង់​ជា​ម្លប់​ដ៏​ត្រជាក់​យូរអង្វែង​សម្រាប់​ប្រជានុរាស្ត្រ​ខ្មែរ​តរៀង​ទៅ​។​

​ដើម្បី​សម្ដែង​មនោសញ្ចេតនា​ប្រកប​ដោយ​កតញ្ញូតាធម៌ ក្នុង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្តម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ ជា​កូន ជា​ចៅ ចៅទួត​របស់​ព្រះអង្គ​។ ពិសេស​លើ​វិស័យ​មនុស្សធម៌ អប់រំ សង្គមកិច្ច សុខមាលភាព​ទូទៅ ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ខេត្ត​កំពត ពិតជា​ចងចាំ​ជានិច្ច​នូវ​ទឹក​ព្រះទ័យ សណ្ដោស​ប្រណី​ដល់​មនុស្សជាតិ ភាពម៉ឺងម៉ាត់ សុភាពរាបសារ ប្រកប​ដោយ​ឆ្លាត​វៃ​គួរ​ជាទីគោរព​ប្រតិបត្តិ​របស់​សម្ដេចម៉ែ​ជានិច្ច​។​

​ជា​ចុងបញ្ចប់​នៃ​ពិធី លោក ជាវ តា​យ​ក៏​បាន​វេរ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​និង​បាន​ជូន​ថវិកា​មួយចំនួន ដល់​យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ និង​យុវជន​ស្រលាញ់​សន្តិភាព​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ