ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធី​ប្រកាស​តែងតាំង​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​
Fri,15 June 2018 (Time 10:23 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 643នាក់)


នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង ០៨,៣០​នាទី លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម តំណាង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក អភិបាល​-​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១២ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព ស្ថាប័ន​ជុំវិញ​រាជធានី​ភ្នំពេញ លោក ប្រធាន និង​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក លោកស្រី​អភិបាលរងខណ្ឌ មន្ត្រីរាជការ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ មេភូមិ និង​ប្រជាពលរដ្ឋ ផងដែរ ។​

​គូសបញ្ជាក់​ផងដែរ​ថា​៖ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​ប្រកាស​តែងតាំង មាន​៖
១-​លោក ឈឹម ឌី​ណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​ត្រូវ​ចូលនិវត្តន៍ ។​
២-​លោក ម៉ុក ច័ន្ទ​ករុណា ត្រូវបាន​តែងតាំង​ជា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ