ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ដល់​បុគ្គលិក​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​កែប​
Fri,15 June 2018 (Time 10:20 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 742នាក់)


កែប ៖ នៅ​រសៀល​ថ្ងៃ​ពុធ ០១​កើត ខែ​បឋម​សា​ធ ឆ្នាំច សំរឹទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ​២០១៨ នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ជូន​ដល់​បុគ្គលិក​អប់រំ​ខេត្ត ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី បុគ្គលិក​មន្ទីរអប់រំ សិស្សានុសិស្ស​សរុប​ចំនួន ២៤៨ នាក់​។​

​ជា​កិច្ច​ស្វាគមន៍ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា វិស័យ​អប់រំ គឺជា​គន្លឹះ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​សន្ទុះ​នៃ​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រី​ចម្រើន ពិសេស​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នយោបាយ​ទៅ​ក្នុង​អន្តរជាតិ និង​តំបន់ ដោយ​វិស័យនេះ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​កត្តា​មុត​ស្រួច ក្នុងការ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទាំង​នៅ​ចំពោះមុខ​និង​ពេលអនាគត ជាពិសេស​ក្នុងពេល​ដែល​កម្ពុជា​មាន​ចក្ខុវិស័យ​ចង់​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ​២០៥០​។

​លោក​បណ្ឌិត សភា​ចារ្យ ហង់ ជួន​ណារ៉ុន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ មាតុភូមិ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ភារកិច្ច​រៀងៗ​ខ្លួន និង​ត្រូវ​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ដោយ​សូម​អញ្ជើញ និង​ជំរុញ​កៀងគរ​បុគ្គលិក​ក្នុង​អង្គភាព ក្រុមគ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ក្នុង​សហ​មគ​ន៍ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា​។

​នៅ​ចុង​បញ្ជប់​នៃ​ពិធី លោក​បណ្ឌិត​សភា​ចារ្យ បាន​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ជូន​បុគ្គលិក​អប់រំ​ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ផងដែ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ