អភិបាលខេត្តប៉ៃលិន ចុះបិទផ្អាកគ្រឿងចក្រមិនឱ្យបន្តធ្វើសកម្មភាពជីកដីភ្នំបន្តទៀត
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា មួយរយ:ពេលចុងក្រោយថ្មីៗ នេះ ដីឡូតិ៍នៅក្បែរព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានការឡើងថ្លៃសឹងមិនគួរឱ្យជឿ រហូតដល់មានឈ្មួញមួយចំនួន បានរត់ការនាំគ្នាយកគ្រឿងចក្រទៅជីកកកាយដីភ្នំដឹកយកទៅចាក់បំពេញកន្លែងដីជង្ហក់ជ្រៅៗ រួចនាំគ្នាពុះឡូតិ៍លក់យ៉ាងគគ្រឹកគគ្រេងតែ ។ អ្នកខ្លះទៀតឃើញគេលក់ បានថ្លៃ ក៏នាំគ្នាជួលគ្រឿងចក្រ និងរថយន្តដឹកដីឱ្យជីកកកាយភ្នំជាបន្តបន្ទាប់ផងដែរ ។
តែក្រោយកាលពីរសៀលថ្ងៃទី០៩ ខែមិថុនានេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ទទួលបានព័ត៌មានថាមានការជីកកកាយដីភ្នំ ក៏ដឹកនាំមន្ត្រីសាលាខេត្ត និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធមួយចំនួនដូចជាមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល មន្ទីរសុរិយោដី ចុះទៅត្រួតពិនិត្យមើល និងផ្អា កសកម្មភាពគ្រឿងចក្រទាំងនោះមិនឱ្យបន្តជីកកកាយដីភ្នំទៀតនោះឡើយ ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងនៅក្នុងកម្មវិធីប្រារព្ធ ទិវាបរិស្ថានជាតិ និងអន្តរជាតិកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ថា ការជីកកកាយភ្នំនៅតំបន់អភិរក្សខេត្តប៉ៃលិនទាំងអស់ ត្រូវតែហាមឃាត់ ហើយមន្ត្រីជំនាញ ត្រូវមើលថាតើដីភ្នំទាំងនោះមានច្បាប់ ឬអត់ច្បាប់ បើមានច្បាប់ ត្រូវសិក្សាឡើងវិញ ។ បើភ្នំណាខ្ពស់ៗ មិនត្រូវចេញប្លង់កម្មសិទ្ធិឱ្យបុគ្គលនោះទេ ត្រូវតែដកហូតប្រគល់ឲ្យខាងបរិស្ថានគ្រប់គ្រង និងដាំកូនឈើសារជាថ្មីឡើងវិញ ។
ឯកឧត្តមណែនាំឱ្យមន្ត្រីជំនាញ ត្រូវចុះត្រូតពិនិត្យយ៉ាងសកម្ម ដោយតម្លាភាព មិនត្រូវយកលុយគេរួច បណ្តោយឲ្យគេជីកកកាយភ្នំតាមចិត្តនោះទេ ត្រូវតែរាយការណ៍រាល់ថ្ងៃជូនដល់ខេត្ត ។ ឯកឧត្តមបញ្ជាក់ថា ខេត្តប៉ៃលិនចំឡែកតែមេឃុំ ធំប្រហែលរដ្ឋាភិបាល គឺគាត់ហ៊ានស៊ីញ៉េលើក្រដាស រួចលក់ភ្នំចែកលុយគ្នាចាយ ។ ដូច្នេះសុំឱ្យមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពលខេត្ត គិតគូរឡើងវិញ ហើយបើទោះពីជាអស់ដើមឈើក៏អស់ទៅចុះ យ៉ាងហោចណាស់យើងត្រូវយកភ្នំមកវិញ ដើម្បីដាំដើមកន្ថុំថេតសិន មិនអាចធ្វើអ្វីបាននោះទេ ព្រោះភ្នំក្លាយទៅជាត្រងិលរលីងអស់ទៅហើយ ។
ម្យ៉ាងទៀត ឯកឧត្តមសង្កេតឃើ ញថា ឱ្យតែដល់រដូវខែវស្សាម្តងៗ ភ្នំជាច្រើនក្នុងខេត្តប៉ៃលិន ត្រូវបានគេកាប់ឆ្ការអស់រលីងដូចគេកោ រត្រងោលអ៊ីចឹង ។ ទោះបីជាយ៉ាងណាក៏ដោយ សុំឱ្យមន្ទីរទាំងអស់ជុំវិញខេត្តពិនិត្យមើល បើសិនជាមានប្លង់កម្មសិទ្ធិនៅលើដីភ្នំ សួរថាតើខាងណាអ្នកចេញឱ្យ ហើយបើសិនជាកាន់កាប់ភ្នំមែន សុំឱ្យក្រ សួងបរិស្ថានលប់ចេញ រួចយកភ្នំមកដាំដើមឈើឱ្យមានពណ៌បៃតងឡើងវិញ ។ បើយើងដើរស្រែក តែចំពោះបញ្ហាថង់ប្លាស្ទិកប៉ះពាល់ដល់បរិស្ថាន តែមិនគិតគូរពីព្រៃឈើនៅលើភ្នំ ដែលកំពុងទទួលរងការកាប់បំផ្លាញ នោះនឹងមានបញ្ហា ។
លើសពីនេះ មន្ត្រីបរិស្ថានដែលជាអ្នកការពារព្រៃឈើហាក់ដូចជាច្រើន រហូតដល់២៧នាក់ ខណ:ខេត្តប៉ៃលិនមានទំហំតូចតាច លុះដើរការពារយូរៗ ទៅស្រា ប់តែរាយការណ៍ថា បាត់ដីព្រៃអស់២ទៅ៣ហិកតា លុះក្រោយមកទៀតថាបាត់ដីទៀត ហើយបើអញ្ចឹងដដែល កុំដើរមើលប្រសើរជាង បើយើងមិនដើរមើល មិនយកលុយធ្វើបេសកកម្ម តែចាំស្តាប់ពីប្រជាពលរដ្ឋរាយការណ៍ពេលឃើញកាប់ព្រៃ ហើយទុកលុយនោះ ជួលសមត្ថកិច្ចយកកាំភ្លើងទៅព័ទ្ធចាប់គាត់នោះវិសេសជាង ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្រឿងចក្ររបស់ឈ្មួញទាំងអស់ ត្រូវបានអភិបាលខេ ត្តបញ្ឈរជើង មិនអនុញ្ញាតិឱ្យជីកកកាយដីភ្នំបន្តទៀតឡើយ ព្រោះភ្នំជាច្រើននៅក្បែរច្រកទ្វារអន្តរ ជាតិព្រំ ទទួលរងការជីកកកាយយ៉ាងដំណំ ៕