កំពត ៖ នៅព្រឹកថ្ងៃអង្គារ១៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែ(គ.ជ.ស.ស.ខ) បានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារនិងលើកទិសដៅបន្តរបស់ខ្លួននៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃ(គ.ជ.ស.ស.ខ)។សិក្ខាសាលានេះត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយមានសមាជិកចូលរួមមកពីខេត្តចំនួន១២ក្នុងនោះមានអភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធចំនួន៣គឺមន្ទីរកិច្ចការនារី មន្ទីរព័ត៌មាននិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា៖ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ គឺជាមូលដ្ឋានគ្រឹះនៃការឈានទៅសម្រេចសមភាពយេនឌ័រនិងសុខមាលភាពគ្រួសារនិងការរីកចម្រើនរបស់សង្គមកម្ពុជា។ ក៏ប៉ុន្តែការលុបបំបាត់នូវភាពអសកម្មការងារទាំងឡាយនេះក្នុងរយៈពេលកន្លងមក ពិតជាការងារមួយមានភាពលំបាកស្មុគ្រស្មាញ ដោយមិនអាចធ្វើដោយតក់ក្រហល់ឬដោយក្រសួងមួយណាដោយឡែកបានឡើយ គឺត្រូវការកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ រួមជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៉ីវិល ផ្នែកឯកជនក៏ដូចជាប្រជាជនគ្រប់រូបទើបឈានទៅសម្រេចបានជោគជ័យ។ លោកស្រី ខេង សំវ៉ាដា ក៏បានចាត់ទុកអង្កសិក្ខាសាលានាពេលនេះគឺពិតជាមានសារៈសំខាន់ ក្នុងគោលបំណងឲ្យអ្នកប្រតិបត្តិនៅថ្នាក់ក្រោមជាតិទាំងអស់ពិភាក្សាផ្លាស់ប្ដូរយោបល់លើចំណុចខ្វះខាតដែលនៅសេសសល់និងបញ្ហាប្រឈមថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពលើវិធានការ ដែលបានដាក់ចេញកន្លងមកឲ្យស៉ីសង្វាក់ទៅនឹងការវិវឌ្ឍនៃសង្គមជាតិនាពេលបច្ចុប្បន្ននិងកាន់តែល្អប្រសើរថែមទៀត ។ពិសេសធ្វើឲ្យស្របតាមចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចែងថា កសាងជាជំហានៗនូវសង្គមកម្ពុជាមួយ ដែលធ្វឲ្យប្រជាជនមានចំណេះដឹងខ្ពស់និងវប្បធម៌ជ្រៅជ្រះ មានការរស់នៅប្រកបដោយសុខដុមរម្យនាក្នុងគ្រួសារ ក៏ដូចសង្គមជាតិនិងមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ មានចីរភាព និងសីលធម៌ជាមួយការគោរពខ្ជាប់ខ្ជូយ នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងចេះឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងគ្រួសាររវាងបុរសនិងស្ត្រី សំដៅសម្រេចនូវគោលដៅដើម្បីអនាគតដ៏ល្អរបស់កូនចៅនិងការរីកចម្រើចរបស់ប្រទេសជាតិយើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ