ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ពាំនាំ​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​រលំ​ផ្ទះ​សំបែង នៅ​ឃុំ​ម្រោម ស្រុក​អង្គរជ័យ​
Mon,11 June 2018 (Time 06:34 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 636នាក់)


(​កំពត​)៖ លោក ជាវ តាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម ចុះសួរសុខទុក្ខ និង​ពាំនាំ​នូវ​អំណោយ​សង្គ្រោះ របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ប្រជាពលរដ្ឋ​ដែល​រង​នឹង​ឥទ្ធិពល​ខ្យល់ក​ន្ទ្រា​ក់​បណ្តាលឲ្យ​ដួល​រលំ និង​របើក​ដំបូល​លំនៅឋាន ខណៈ​មាន​ភ្លៀងខ្យល់​យ៉ាង​កក្រើក​មេឃ កាលពី​០៧​និង​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​គក ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ផ្តល់ជូន​នា​ពេល​នេះ សម្រាប់​គ្រួសារ​ក្រីក្រ និង​ប្រជាពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​មធ្យម គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្គរ​២៥​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ និង​ថវិកា​ចំនួន​២០​មឺ​ុ​នរៀល​។​ដោយឡែក ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់ក​ន្ទ្រា​ក់​វាយ​ផ្តួល​រលំ​លំនៅដ្ឋាន​ទាំងស្រុង បាន​ទទួល​អង្គរ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ និង​ថវិកា​ចំនួន​៥០​មឺ​ុ​នរៀល​។​

​មានមតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក ជាវ តាវ ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែង​គិតគូរ​និង​ជួយ​ទំនុកបំរុង​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ទីណា​មាន​អ្នករងគ្រោះ ទីនោះ​ត្រូវតែមាន​ក្រុមការងារ​កាកបាទក្រហម​ជានិច្ច ដោយ​សកម្មភាព​មនុស្ស​ធម៌​នេះ យើង​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​។​

​ជា​ចុងក្រោយ លោក ជាវ តា​យ ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​ប្រុងប្រយ័ត្ន​ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង កុំ​ធ្វេសប្រហែស​និង​កុំ​បណ្តោយ​ឲ្យ​កូនចៅ​ដើរកាត់​ភ្លៀង​ផ្តេសផ្តាស ព្រោះ​គ្រោះធម្មជាតិ​វា​កាច​សាហាវ​ណាស់​។​ជាថ្មី​ម្តងទៀត លោក​ក៏​បាន​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់កំ​ុ​ភ្លេច​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹទ្ធ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យបាន​គ្រប់គ្នា ដើម្បី​ជ្រើសរើស​យក​អ្នកដឹកនាំ​ប្រទេស ប្រកប​ដោយ​ភាព​ឆ្លាត​វៃ មាន​សុខសន្តិភាព​ពេញលេញ មាន​ការអភិវឌ្ឍន៍​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​តាម​របាយការណ៍រ​បស់​លោក កឹម បូ​ណា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​អង្គរជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​អំណោយ​ជូន​នាពេលនេះ មាន​ចំនួន​២០​គ្រួសារ ហើយ​ក្នុងចំណោម​នោះ មាន​១៨​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ កាលពី​ថ្ងៃ​ទី​០៧(​មាន​១២​គ្រួសារ​) និង​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៨(​មាន​៦​គ្រួសារ​) ចំណែក​២​គ្រួសារ​ទៀត​ជា​គ្រួសារ​ក្រីក្រ រស់នៅ​ភូមិ​គក ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្ត​កំពត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ