ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ផ្ទាំង​ប៉ាណូ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​បាន​បាក់​ធ្លាក់​បង្ក​ឲ្យ​ស្ទះ​ចរាចរ​មួយអន្លើ ខណៈ​មាន​ភ្លៀងខ្យល់​នៅ​វេលា​ទៀបភ្លឺ​
Tue,12 June 2018 (Time 10:48 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 641នាក់)


​កំពត ៖ ប៉ាណូ​មួយ​ផ្ទាំង​ដែល​កាត់​ទទឹង​ផ្លូវ ស្ថិត​នៅ​ចំណុច​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ក្បែរ​ផ្លូវ​ចូល​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​១៥៥ ត្រូវ​បាន​ដាច់​ធ្លាក់​នៅ​លើ​ដងផ្លូវ ដោយសារ​កម្លាំង​ខ្យល់ក​ន្ទ្រា​ក់​បោកបក់ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៨ បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ចរាចរ​ដល់​អ្នកដំណើរ ប្រហែល​៣​ម៉ោង​។​ប៉ុន្តែ​ករណី​បាក់​ធ្លាក់​ផ្ទាំង​ប៉ាណូ​ខាងលើ​មិន​បណ្តាល​ឲ្យ​អ្នក​ដំណើរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។​

​ក្នុង​ហេតុ​កាណ៍​ធ្លាក់​ផ្ទាំង​ប៉ាណូ​នៅ​កណ្តាល​ផ្លូវជាតិ​លេខ​៣​នេះដែរ គេ​ឃើញ​វត្តមាន លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ ដោយ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្ទូច​ផ្ទាំង​ប៉ាណូ​នេះ​ចេញពី​ដងផ្លូវ​ដើម្បី​សម្រួល​ចរាចរ​ឲ្យ​ប្រសើរ​ឡើង​វិញ​។​

​តាម​ការលើកឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​និយាយថា ផ្ទាំង​ប៉ាណូ​នេះ​បាន​ធ្លាក់ចុះ​មក​កាត់​ទទឹង​ផ្លូវ ក្នុងខណៈ​ពេល​មាន​ភ្លៀង​ធំ​មួយ​មេ លាយឡំ​ជាមួយ​ខ្យល់ក​ន្ទ្រា​ក់​ដ៏​កក្រើក នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១១​ខែមិថុនា ឆ្នាំ​២០១៨​ព្រឹក​នេះ​។​ពួកគាត់​បាន​និយាយទៀតថា បន្ទាប់​ពី​ផ្ទាំង​ប៉ាណូ​បាក់​ធ្លាក់​ចុះ​ក្រោម តាម​កំណាត់​ផ្លូវជាតិ​លេខ​៣​នោះ ក៏​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ​ត្រូវ​កកស្ទះ​ចរចរ​នៅទីនេះ​ប្រមាណ​៣​ម៉ោង​ឯណោះ​។​

​ជាមួយនេះដែរ បន្ទាប់ពី​លោក​អភិបាល​ខេត្ត​កំពត អន្តរាគមន៍​យក​រថយន្ត​មក​ស្ទូច​ផ្ទាំង​ប៉ាណូ​ចេញ​រួចរាល់​នោះ ឥឡូវ​ចរាចរ​បាន​ដំណើរការ​ធម្មតា​វិញ​ហើយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ