ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អ្នកឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី នៅតែ​បន្ត​ឈរ​លំដាប់​លេខ​១ សម្រាប់​ការបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន រហូតដល់​ជាង​១​លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​
Wed,09 May 2018 (Time 07:33 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 567នាក់)


(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា រៀបចំ​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បី​កៀរគរ​ថវិកា ពី​សប្បុរសជន​នានា យក​មក​ទ្រទ្រង់​សកម្មភាព​ការងារ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ អ្នកឧកញ៉ា ហុង ពី​វ ជា​ម្ចាស់​បុរី​ពិភពថ្មី បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់​១​លាន​២​សែន​៨​ម៉ឺន​ដុល្លារ​អាមេរិក (១,២៨០,០០០​ដុល្លារ​) ជូន​ដល់​កាកបាទ ក្រហម​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​, អ្នកឧកញ៉ា នៅតែ​បន្ត​ឈរ​លំដាប់​លេខ​១​ដដែល​ដូច​ឆ្នាំមុន​។​

​សូមជម្រាបថា ក្រៅពី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា នូវ​ទឹកប្រាក់​ដ៏​សន្ធឹក​សន្ធប់​ហើយ​នោះ សេដ្ឋី​បុរី​ពិភព​ថ្មី​រូបនេះ តែងតែ​ចូលរួម​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន ក្នុង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា និង​សកម្មភាព​មនុស្ស​ក្នុងប្រទេស​កម្ពុជា​ច្រើន​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ