ត្បូងឃ្មុំ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យខិតខំប្រឹងប្រែងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីដណ្តើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ការប្រកាសរបស់រដ្ឋមន្ត្រី វង សូត នាពេលនេះ បានធ្វើឡើងខណៈលោក ចូលរួមក្នុងពិធីផ្សព្វផ្សាយ សេចក្តីសំរេចស្តីពីផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រីសតាំងតំណាងរាស្ត្រនីតិកាលទី៦ «២០១៨» នាថ្ងៃអាទិត្យទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ជាមួយគ្នានោះ លោក វង សូត បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្រុកនិងក្រុមប្រឹក្សាឃុំ ទាំងអស់ចំពោះ កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញ ការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញផ្ទៃប្រទេស មានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចំរើនខ្លាំងក្លាលើគ្រប់វិស័យ។លោក វង សូត បានប្រកាសប្រាប់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ជាង៧០០នាក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនជាអំពើខុសច្បាប់ឡើយ ពោលគឺ យើងធ្វើអ្វីៗ ដោយគោរពទៅតាមច្បាប់ ដើម្បីការការពារសន្តិភាព ការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។បន្ថែមពីលើនេះ លោក វង សូត ក៏បានសរសើរ សមាជិកក្រុមប្រឹក្សាឃុំ ដែលបានមកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក ទទួលបានជោកជ័យ។នៅក្នុងឱកាសនោះ លោក វង សូត ក៏បានឧបត្តម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ ចូលរួមមានចំនួន៧០២នាក់ ក្នុងម្នាក់ៗ ទទូល បានថវិកា៣ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ