ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នេះនៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជម្រុញឲ្យមន្ត្រីជំនាញ ត្រូវតែចុះត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធន:ទាំងឡាយ ដែលសាងសង់ និងកំពុងសាសង់ ត្រូវតែមានច្បាប់អនុញ្ញាតិតាមលក្ខណ:បច្ចេកទេស ដែលចេញពីក្រសួង ព្រោះស្ថានីយ៍ប្រេងមានហានីភ័យខ្ពស់បំផុត ។ ហើយលើសពីនេះ នៅចុងឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជាយើងនឹងបានប្រេងកាតយកចេញពីសមុទ្រ មកប្រើប្រាស់ផ្ទាល់ខ្លួន ជាផ្លូវការហើយ ។ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានជម្រុញឲ្យលោកប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់ចុះពន្យល់ដល់ពលរដ្ឋ និងអាជីវករ ត្រូវយល់ដឹងពីច្បាប់រ៉ែ និងធនធានធម្មជាតិ គ្រប់គ្រងអាជីវកម្មរ៉ែនិងការធ្វើអាជីវកម្មអានាធិបតេយ្យ ចេះសាមគ្គីផ្ទៃក្នុងមន្ទីរ និងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តផងដែរ ។ឯកឧត្តមថ្លែងដូចនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានមន្ទីររ៉ែនិងថាមពលថ្មី គឺលោក សុខ សួន អនុប្រធានមន្ទីររ៉ែនិងថាមពល ឡើងជំនួសលោក អ៊ី ហឿន ត្រូវចូលនិវត្តន៍ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនដែលទើប ឡើងកាន់តំណែងថ្មីៗ ។ លោកជំទាវ តី ដានី អគ្គយករង នៃអគ្គកិច្ចការទូទៅនៃក្រសួងរ៉ែនិងថាមពល អានសេចក្តីសម្រេចការប្រគល់ភារៈកិច្ចជូនមន្ត្រីរាជការ ប្រការ១/ប្រគល់ភារៈកិច្ចជូនលោក សុខ សួន អត្តលេខ១៧៦១៧០០០០៧ ឋានន្តរស័ក្តិក្រមការ ខ្សែថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរាជការក្រមការ អោយបំពេញមុខងារជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ជំនួសលោក អ៊ី ហឿន ដែលត្រូវចូលនិវត្តន៍ ។លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ជំរុញដល់លោកប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចការងារ ដោយតម្លាភាពបន្តលុបបំបាត់នូវការធ្វើអាជីវកម្មរ៉ែអានាធិបតេយ្យ លើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដាក់ផែនការក្នុងការបំពេញការងារ និងពិសេសសាមគ្គីភាពក្នុងមន្ទីរ និងស្ថាប័នជុំវិញខេត្តឲ្យបានល្អប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ