កំពត ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧- ២០១៨ ត្រូវបានធ្វើពិធីបើកនៅឯខេត្តកំពតកាលពីរសៀលថ្ងៃទី០៦ឧសភា ឆ្នាំ២០១៨ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កំពត។យោងតាមរបាយការណ៍ របស់ប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា៖ការប្រកួតនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០៥រហូតដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៨ទើបត្រូវបានបញ្ចប់។ការប្រកួតនេះ មាន០៦ប្រភេទកីឡាដែលមាន សមាសភាពចូលរួមប្រកួត មកពី២៥រាជធានី-ខេត្ត ក្នុងនោះ៖-ទី១៖ កីឡាបាល់ទាត់ បុរសមាន២៥ក្រុមនិងនារីមាន២១ក្រុម-ទី២៖ កីឡាបាល់ទះ បុរសមាន២៤ក្រុមនិងនារីមាន២៣ក្រុម-ទី៣៖ កីឡាបាល់បោះបុរសមាន២១ក្រុម និងនារីមាន១៩ក្រុម-ទី៤៖ កីឡាអត្តពលកម្មបុរសមាន២៤ក្រុមនិងនារីមាន១៤ក្រុម-ទី៥៖ កីឡាប៉េតង់(ប៊ូល)បុរសមាន១៧ក្រុមនិងនារីមាន១៤ក្រុម-ទី៦ប្រភេទកីឡាវាយកូនឃ្លីលើតុបុរសមាន៨ក្រុមនារីមាន៤ក្រុម ។ សរុបទាំងអស់បុរសមាន១១៩ក្រុមនិងនារីមាន១០៤ក្រុមនិងមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់សរុបចំនួន២.៩២៩នាក់។លោក ជាវ តាយ អភិបាលខេត្តកំពត បានសម្ដែងនូវការអបអរសាទរ ស្វាគមន៍ចំពោះព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជននិងកីឡាមកលើវិស័យអប់រំកាយ និងកីឡាដែលកំពុងត្រូវបានសាធារណៈមតិទាំងជាតិអន្តរជាតិផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងនាពេលបច្ចុប្បន្ននេះ។ លោកជាវ តាយក៏បានចាត់ទុកព្រឹត្តិការណ៍នៃការប្រកួតកីឡាសិស្សនាពេលនេះ គឺជាការប្រមូលផ្ដុំនូវធនធានមនុស្ស ប្រកបដោយសម្បទាមាំមួន មានសមត្ថភាព ទេពកោសល្យគ្រប់គ្រាន់ ជាយុវជនល្អពលរដ្ឋល្អហើយទៅអនាគតនឹងសង្ឃឹមក្លាយជាអ្នកបន្តវេន អភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿងជាក់ជាមិនខាន។លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា៖បច្ចុប្បន្ន កម្ពុជាយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោតែងបានចាត់ទុកការងារអប់រំកាយនិងកីឡា បានដើរតួនាទីនិងជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិព្រោះថាកីឡាកសាងមនុស្ស និងមនុស្សកសាងសង្គម។ លោកក៏បានបន្តទៀតថា៖នៅឆ្នាំ២០២៣កម្ពុជាយើងនឹងទទួលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡាស៉ីហ្គេម។ ដូច្នេះការលើកស្ទួយវិស័យកីឡាគឺជារឿងចាំបាច់ ព្រោះថាវិស័យអប់រំកាយនិងកីឡាជាសមាសភាគមួយមិនអាចខ្វះបានក្នុងចំណោមសមាសភាពទាំងប្រាំនៃវិស័យអប់រំ សំដៅកសាងកាយសម្បទារឹងមាំមានសុខភាពល្អពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ដូច្នេះសូមថ្លែងអំណរគុណចំពោះសប្បុរសជន រួមនឹងអាជ្ញាធរដែនដីនិងប្រតិភូកីឡាករកីឡាការិនី ដែលមានការយកចិត្តទុកដាក់សហការគ្នាបានល្អដើម្បីគាំទ្រកម្មវិធីការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ជាតិលើទឹកដីខេត្តកំពតនាពេលនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ