កំពត ៖ មិនដឹងដោយសារអំណាចជាតិស្រវឹងឬមានចេតនាផ្ទុះអាវុធនោះទេ ស្រាប់តែកំពុងផឹកស៊ី ក្រុមទាហានបានបាញ់កាំភ្លើងអស់ជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថែមទាំងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើងផងដែរ។ករណីបាញ់បោះសេរីបង្កការភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ ក្នុងចំការ ឈ្មោះមឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ដោយស្រង់ប្រភពពីសមត្ថកិច្ចស្រុកទឹកឈូបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ មានកម្លាំងយោធាមួយក្រុមមានគ្នាប្រមាណ១០នាក់ ជិះរថយន្តធុនតូច-ធំ ចំនួន៤គ្រឿង មកផឹកស៊ីនៅកន្លែងកើតហេតុ លុះផឹកស៊ីស្រវឹងក៏ទាញអាវុធមកបាញ់បោះយ៉ាងអានាធិបតេយ្យចំនួន៤៨គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។សមត្ថកិច្ចបានបន្តថា ក្រោយពីផ្ទុះអាវុធ ក្រុមយោធាទាំងអស់ក៏បានចាកចេញពីទីនោះភ្លាមៗតែម្តង ហើយក៏គ្មានអ្នកណាស្គាល់អត្តសញ្ញាណក្រុមយោធានោះឡើយ។ចំពោះករណីបាញ់បោះយ៉ាងអាណាធិបតេយ្យនេះ បន្ទាប់ពីរំលងបានជាងមួយម៉ោង ស្រាប់តែសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋថា ពេលក្រុមយោធាបាញ់រំសាយកំហឹងនេះគ្រាប់កាំភ្លើងបានហោះត្រូវស្ត្រីម្នាក់បណ្តាលឱ្យរងរបួស(បៀមគ្រាប់)ជាប់នៅជើងខាងឆ្វេង។ស្ត្រីរងគ្រោះមានឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ជាមួយនេះដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ទាក់ទិននឹងការផ្ទុះអាវុធជាច្រើនគ្រាប់នេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ក៏ប្រទះឃើញសំបកគ្រាប់ប្រភេទអាកាចំនួន១១គ្រាប់ និងប្រភេទគ្រាប់កាំភ្លើងខ្លី(ប្រភេទឡក់)ចំនួន៣៧គ្រាប់នៅទីនោះផងដែរ។ទោះជាយ៉ាងណា ករណីបាញ់បោះសេរីផ្តើមដោយសារក្រុមយោធាដូចខាងលើនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ