កំពត ៖ លោក ហាស់ វ៉ារី ទីប្រឹក្សាសម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ថា៖មានតែសម្ដេចតេជោហ៊ុនសែននិងគណបក្សប្រជាជនតែមួយគត់ ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍និងបំរើប្រជាពលរដ្ឋនៅជាប់ជាមួយប្រជាពលរដ្ឋ និងជាគណបក្សដែលជួយសង្គ្រោះប្រជាជន សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះមានសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យ ពេញបរិបូរណ៍លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោក ហាស់ វ៉ារី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាស លោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពសម្ដេចតេជោហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ប្រមាណ៨០០នាក់ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណរោងចក្រកាត់ដេរស្ថិតនៅក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី ០៧ខែឧសភាឆ្នាំ២០១៨។ ពិធីនេះក៏មានវត្តមានលោកស៊ុក សារ៉ាដអភិបាលរងខេត្តតំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។លោក ហាស់ វ៉ារីបានលើកឡើងទៀតថា៖ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសំបូរសប្បាយរហូតដល់ទីជនបទជំនឿសាសនាផ្សេងៗក៏ត្រូវបានបើកសិទ្ធិទូលាយប្រកបដោយសុខដុមបនីយកម្មសាសនា។ ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អ ធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិតឈ្លាសវៃដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខ ព្រមទាំងមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះ គឺយើងបានមកពីញើសឈាមទៅប្ដូរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមកសាងនូវអំពើល្អ និងថែរក្សាសន្តិភាពឱ្យនៅគង់វង្ស ដើម្បីធ្វើដំណើររួមគ្នាកសាងនិងអភិវឌ្ឍប្រទេសជាតិ សម្រាប់អនាគតយើងកូនចៅយើងទាំងអស់គ្នាកាន់តែមានជីវភាពធូរធាររីកចម្រើនទៅមុខបន្តទៀត ។ ជាពិសេសយើងត្រូវតែមានជំនឿជឿជាក់មកលើការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ឱ្យបានកាន់តែច្រើនឡើង និងឈានទៅទទួលបានជ័យជម្នះនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខនេះបន្តទៀត។ជាមួយឱកាសនោះ លោកហាស់ វ៉ារី ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋខែ្មរឥស្លាម ដែលជានិច្ចកាលសម្ដេចតែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខក៏ដូចជា ក្ដីកង្វល់រួមនឹង បញ្ហាប្រឈមនានានិងសំណូមពររបស់ប្រពលរដ្ឋ និងបានខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ ព្រមទាំងជំរុញល្បឿននៃការភិវឌ្ឍន៍ប្រទេសជាតិឈានឆ្ពោះទៅកាន់ភាពរីកចម្រើននិងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់។លោក ហាស់ វ៉ារី ក៏បានបន្តទៀតថា តាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាន នាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ដែលក្នុងនោះសម្ដេចបានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពឱ្យបានល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុននិង ទាក់ទាញដៃគូវិនិយោគទុនបង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ លោក ហាស់ វ៉ារី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅនាថ្ងៃ២៩ខែកក្កដា២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំ ប្រទេសបន្តទៀត។ក្នុងឱកាសនោះ លោក ហាស់ វ៉ារី ក៏បាននាំមកនូវអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនជូនចំពោះប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៨០០នាក់ក្នុងម្នាក់ៗ សំលៀកបំពាក់មួយកំប្លេ និងថវិកា ២ម៉ឺនរៀល និងឧបត្ថម្ភជួយទិញដីនិងកសាងវិហារឥស្លាមមួយកន្លែងអស់ថវិកាសរុប ៤ម៉ឺនដុល្លារួមនិងឧបត្ថម្ភផ្សេងៗក្នុងកម្មវិធីសរុបថវិកាអស់ចំនួនជាង៥លានរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ