ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អ្នកតំណាងរាស្ត្រ​ប៉ៃលិន ពន្យល់​ពី​កិច្ចខិតខំ​របស់​គណបក្ស​ប្រជាជន​ប្រាប់​ប្រជាពលរដ្ឋ​ជិត ១​ពាន់​នាក់ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​
Mon,07 May 2018 (Time 09:08 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 571នាក់)


ប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​០៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជិត ១,០០០​នាក់ មកពី​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្ទឹង​កាច់ ក្រុម​ការងារ​ការិយាល័យ​តំណាងរាស្ត្រ ក្រុមយុវជន​គណបក្ស​ខេត្ត គណៈកម្មាធិការ​គណបក្ស​សង្កាត់ និង​សាខា​បក្ស​ភូមិ​ទាំង​៥ ក្នុង​ឃុំ​ស្ទឹង​កាច់​ផងដែរ​។​

​លោកស្រី​បាន ស្រីមុំ បានលើកឡើង​ពី​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន​ពី​អំពើ​ក្បត់​ជាតិ​របស់ កឹម សុខា និង សម រង្ស៊ី ដែល​គប់គិត​ជាមួយ​បរទេស ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ ព្រម​ទាំង​ការ​កាត់​ទឹកដី​ឱ្យ​បរទេស ដែលជា​មូលហេតុ​នៃ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោកស្រី បាន ស្រីមុំ បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សមិទ្ធផល​សម្រេចបាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នា​ពេលកន្លងមក ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​នេះ ប្រាក់បៀវត្ស​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបាន​ដំឡើង ព្រមទាំង​ការទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព ដោយ​មិន​គិតថ្លៃ ទាំង​កម្មករ​ក្នុង​ប្រព័ន្ធ​ក្រៅ​ប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ ជំនួយការ​ភូមិ មន្ត្រីរាជការ​ជា​ដើម​។​

​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ និង​សមាជិក​សមាជិកា​ទាំងអស់​បន្ត​គាំទ្រ និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​គឺ​គាំទ្រ​សម្តេច​តេជោ សែន ជា​នាយក​រដ្ឋមន្ត្រី​គ្រប់ៗ​អាណត្តិ​។​

​គួរបញ្ជាក់​ថា នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​សួរ​សុខ​ទុក លោកស្រី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ដល់​ប្រជាពលរដ្ឋ ៩៧៤​នាក់ មកពី​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គឺ​ភូមិ​ក្ងោក ភូមិ​តា​ង៉ែ​ន​ក្រោម ភូមិ​ដូង ភូមិ​ស្លា និង​ភូមិ​បុស្អំ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ថវិកា​ចំនួន ១​ម៉ឺន​រៀល​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ