ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន មកពី​បណ្តា​ក្រុមហ៊ុន​នានា​
Mon,07 May 2018 (Time 09:05 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 530នាក់)


នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន មកពី​បណ្តា​ក្រុមហ៊ុន​នានា ដែល​សរុប​ថវិកា​ទាំងអស់​មាន​ចំនួន ១.៤២៦.០០០​ដុល្លារ (​មួយ​លាន​បួន​សែន​ពីរមុឺន​ប្រាំមួ​យពាន់​ដុល្លារ​អាមេរិក​) ព្រម​ទាំង​រថយន្ត​ហ្វ​ដ​ចំនួន​ពីរ​គ្រឿង និង​មួកសុវត្ថិភាព​ចំនួន​២.០០០​មួក​។​

​នៅក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​រួម​មាន​៖ ​បណ្តា​ក្រុមហ៊ុន​ចំនួន​៣០ មាន​ក្រុមហ៊ុន ខ្មែរ​, ថៃ​, ចិន ដែល​បណ្តា​ក្រុមហ៊ុន​មួយចំនួន ធ្លាប់បាន​ជួយ​ដល់​កាកបាទក្រហមកម្ពុជា អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកហើយ​។​

​នៅក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​នោះ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈប្រតិភូ​នីមួយៗ ដែល​បាន​នាំមក​នូវ​ថវិកា​របស់​សប្បុរសជន ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​រួមចំណែក​ជួយ​បង្ក​លក្ខណៈ​ឱ្យ​កាកបាទក្រហមកម្ពុជា មានលទ្ធភាព បាន​ដំណើរការ ធ្វើ​សកម្មភាព​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​ទូលំទូលាយ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជម្រាបជូន​ប្រតិភូ អំពី​រចនាសម្ព័ន្ធ​ការងារ របស់​កាកបាទក្រហម​កម្ពុជា​នៅ​ថ្នាក់កណ្តាល ដែល​មាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ទាំង​៦ ហើយ​បាន​ជម្រាបជូន​អំពី​ស្ថានភាព ដែល​ប្រជាជន​កម្ពុជា​បាន​ជួបប្រទះ​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ ក្នុង​ពេល​ថ្មីៗ​នេះ ដែល​កាកបាទក្រហម​បាន​ជួយ ដូច​ជា​ជនរងគ្រោះ​ដោយ​ខ្សល់​កន្ត្រាក់​, រន្ទះបាញ់​, ការជួយ​ជីក​ស្រះ​ទឹក​, អណ្តូងទឹក​ជាដើម​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សន្យាថា​នឹង​ធ្វើ​ការបន្ត​ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​កត្តា​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​កោតសរសើរ​ចំពោះ វិស័យ​ឯកជន ដែល​បាន​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​រួមចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការទទួលយក​នូវ​កម្លាំង​ពលកម្ម​វ័យក្មេង ដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​ការបណ្តុះបណ្តាល​ធនធានមនុស្ស​វ័យក្មេង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​លើកទឹកចិត្ត​ជូន​ដល់​វិស័យ​ឯកជន​ទាំងអស់ និង​បាន​អញ្ជើញ​វិស័យ​ឯកជន ទាំងអស់នោះ ដែលមាន​ចំណាប់អារម្មណ៍ ជាពិសេស​នៅ​ថ្ងៃទី​៨​ឧសភា ខួប​១៥៥ ដែល​ជា​ទិវា​កាកបាទ​ក្រហម និង​អឌ្ឍ​ច័ន្ទ​ក្រហម​អន្តរជាតិ ៨​ឧសភា ឆ្នាំ​២០១៨ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ មេត្តា​បន្ត​ជួយ​ដល់​កាកបាទក្រហមកម្ពុជា ជា​បន្តទៅទៀត ព្រោះ​រាល់​តម្រូវការ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា គឺ​អាស្រ័យ​លើ​ការជួយ​ពី​សប្បុរសជន​គ្រប់​ប្រភេទ ដើម្បី​បង្កលក្ខណៈ​ឱ្យ​កាកបាទក្រហមកម្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​មនុស្សធម៌ ជួយ​ដល់​ប្រជាជន ដែល​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​យថាហេតុ​ផ្សេងៗ​គ្រប់​ទីកន្លែង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ