កែប ៖ នៅរសៀលថ្ងៃ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៨ ក្រោមប្រធានបទ"កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល"។ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប លោក សាត សាមី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក សំ សារីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងវត្តមានចូលរួមពីសមាជិក សមាជិការពីសំណាក់ លោក លោកស្រី ជាសមាជិក-សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិតយុវជនស្ម័គ្រចិត្តព្រមទាំងសប្បុរសជន សរុបចំនួនប្រមាណ៤៥០នាក់។លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអានរបាយការណ៍ស្វាគមន៍បង្ហាញអំពីលទ្ធផលសម្រេចបានដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានអនុវត្តន៍សកម្មភាពនារយៈពេលកន្លងមកនិងប្ដេជ្ញាបន្តខិតខំបំពេញឱ្យបានសម្រេចនូវយុទ្ធសាស្ត្រថ្មីរបស់កាកបាទក្រហមកម្ពុជា ។ពិសេសការងារពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទាំងនៅថ្នាក់សាខា និងអនុសាខា ក្នុងគោលបំណងលើកកម្ពស់តម្លៃមនុស្សធម៌ និងកៀរគររកមូលនិធិដើម្បីបន្តធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយ វិបត្តិភ័យផ្សេងៗដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ក្នុងជំហរស្មារតីលើគោលការណ៍គ្រឹះទាំងប្រាំពីរ របស់កាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអាននូវ សេចក្ដីថ្លែងការរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្តែងនូវអំណរសាទរ និងថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប គ្រប់ថ្នាក់ និងអ្នកស្មគ្រ័ចិត្តព្រមទាំងសប្បុរសជនអង្គការដៃគូនានាទាំងអស់ដែលតែងតែបានយកចិត្តទុកដាក់និងកំពុងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មទាំងថវិកា សម្ភារៈនិងស្មារតីដល់ចលនាសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក៏ដូចជាកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនិងជួបហានិភយ័ផ្សេងៗនេះបង្ហាញពីទឹកចិត្តមនុស្សធម៌ក្នុងសង្គមជាតិ ពិសេសការទទួលមូលនិធិពីសប្បុរសធម៌នាថ្ងៃនេះសង្ឃឹមនឹងមានការកើនឡើងថែមទៀតជាងបណ្ដាឆ្នាំមុន ។ ក្នុងសកម្មភាពនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដែលជាសេនាធិការមួយរបស់ថ្នាក់កណ្តាល ចាំបាច់ត្រូវតែពង្រឹងកម្លាំងមនុស្សធម៌ វប្បធម៌ចែករំលែក ដើម្បីឱ្យសាខា និងអនុសាខាទាំងអស់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសង្គ្រោះ ដូចពាក្យថា "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល"ឡើយ។ក្នុងពិធីនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកែបប្រមូលថវិកាពីសប្បុរសជនបានចំនួនសរុប ៦៥.១៦៨ ដុល្លារ អាមេរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ