កែប ៖ ស្ពានទំនប់រូង ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃសុក្រ៥រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៨ ដែលធ្វើឡើងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ក្រោមវត្តមាន លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយសហការី និងមន្ត្រីជំនាញជាច្រើនរូប។លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានប្រាប់ឱ្យដឹងថា ស្ពានដែលត្រូវបើកការដ្ឋានសាងសង់ត្រង់ចំណុចភូមិអំពេង ឃុំអង្កោលនេះ ជាប្រភេទសំណង់លូជ្រុងបេតុងមុខ២ ស្ថិតលើកំណាត់ផ្លូវលេខ១៣៣២អា មានប្រវែងទទឹង៨,៦០ម៉ែត្រ បណ្តោយ៦,៧៥ម៉ែត្រនិងកម្ពស់២,៧០ម៉ែត្រ។លោកបានបញ្ជាក់ថា ចំពោះការសាងសង់ គឺត្រូវបានដាក់តាំងផ្លាកសញ្ញាចរាចរណ៍ចំនួន៥ផ្លាក បង្គោលបង្ហាញផ្លូវចំនួន២០បង្គោល ដោយត្រូវប្រើរយៈពេលសាងសង់ប្រហែល៤ខែ ទើបបញ្ចប់ការងារនេះ។ជាមួយនេះដែរ ក្រៅពីការងារសាងសង់ មន្ត្រីជំនាញក្នុងអង្គភាព ក៏មានការមមាញឹកក្នុងការងារថែទាំដងផ្លូវនៅតាមខ្សែក្រវាត់ក្រុង-ខេត្តយ៉ាងផុលផុស ដូចជាការកែលម្អសួន ការបាញ់ទឹកលាងសម្អាតផ្លូវក្នុងទីប្រជុំជន ពិសេសការងារជួសជុលផ្លូវជាដើម។លោក កែន សត្ថា អភិបាលខេត្តកែប លោកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ត្រូវចេះសហការគ្នាជួយថែទាំសម្បតិ្តសាធារណៈទាំងអស់គ្នាដូចជាស្ពាន ផ្លូវថ្នល់ជាដើម។លោកបានបញ្ជាក់ថា ចំពោះការបើកការដ្ឋានសាងសង់ស្ពាននៅលើកំណាត់ផ្លូវលេខ១៣៣២ស្ថិតក្នុងភូមិអំពែង ឃុំអង្កោលនេះ មន្ត្រីជំនាញនឹងចាប់អនុវត្តយ៉ាងមមាញឹកចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេលតែត្រឹម៤ខែប៉ុណ្ណោះឱ្យបានរួចរាល់ជាស្ថាពរ សម្រាប់ងាយស្រួលការធ្វើចរាចរដល់អ្នកដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើតែម្តង។ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ ត្រូវខិតខំរៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះ ធ្វើដំណើរត្រូវប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់ចរាចរ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ