កំពត ៖ លោក បណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់ សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃថ្ងៃទី០៣ខែឧសភា ឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា០១ខ្នងមាន៥បន្ទប់ស្ថិតនៅសាលាបឋមសិក្សាអង្គពន្លឺ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យខេត្តកំពត។ លោក កឹម បូណាអភិបាលស្រុកអង្គរជ័យ បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យនៅក្នុងស្រុកអង្គរជ័យដែលសមិទ្ធផលទាំងនេះបានឆ្លើយតបទៅនឹងសេចក្ដីត្រូវការនិងសំណូមពររបស់ប្រជាជនមានភាពល្អប្រសើរជាលំដាប់។ ជាក់ស្ដែងអគារសិក្សាថ្មី០១ខ្នងស្មើ៥បន្ទប់កសាងពីបេតុងប្រក់ក្បឿងចំណាយថវិកា ចំនួន៣៨.០០០ដុល្លារ និងមានការភ្ជាប់សម្ពោធស្រះទឹក០១កន្លែងមានបណ្ដោយ៧០ម៉ែត្រទទឹង៣៥ម៉ែត្រជម្រៅ ៣ម៉ែត្របាតក្រោម២៦ម៉ែត្រស្ថិតនៅភូមិប្រាល ឃុំតានី ចំណាយថវិកាអស់ ៦.០៤៥ដុល្លារដែលជាអំណោដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ផ្ដល់ជូនតាមរយៈ លោកបណ្ឌិតប៉ែន ស៉ីម៉ន និងលោកស្រី។ មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ប៉ែន ស៉ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនជូនចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខក៏ដូចជា ក្ដីកង្វល់រួមនឹង បញ្ហាប្រឈមនានានិងសំណូមពររបស់ប្រពលរដ្ឋ និងបានខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ ព្រមទាំងជម្រុញល្បឿននៃការភិវឌ្ឍន៍ប្រទេសជាតិឈានឆ្ពោះទៅកាន់ភាពរីកចម្រើននិងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់។ លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានចាត់ទុកអគារសិក្សាថ្មីនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការរួមចំណែកដល់ការអភិវឌ្ឍ វិស័យអប់រំ នៅក្នុងស្រុកអង្គរជ័យយើង។ ជាមួយនេះលោកក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សានូវសមិទ្ធផលនានាដែលមានក្នុងមូលដ្ឋានកន្លងមក ពិសេសអគារសិក្សាដែលសម្ពោធ ដាក់ឲ្យប្រើប្រាស់នាពេលនេះ ដើម្បីប្រយោជន៍ទុកឲ្យកូនចៅ បានចូលសិក្សារៀនសូត្រយូរអង្វែង។ លោកបណ្ឌិត ប៉ែន ស៉ីម៉ន មានប្រសាសន៍ ទៀតថា តាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបាន នាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ដែលក្នុងនោះសម្ដេចបានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពកាន់តែល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុននិង ទាក់ទាញដៃគូវិនិយោគទុនបង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅនាថ្ងៃ២៩ខែកក្កដា២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីការគាំទ្រសម្ដេចតេជោហ៊ុន សែន ដឹកនាំ ប្រទេសឲ្យបានកាន់តែរីកចម្រើនបន្តទៀត។ ក្នុងឱកាសនោះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានឧបត្ថម្ភកម្មវិធីចំនួន ២លាន៨សែនរៀល កម្លាំងការពារចំនួន ៧សែន៥ម៉ឺនរៀល ក្រុមគ្រូពេទ្យ ១សែន២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យអង្គសុរភី ៨សែនរៀល ចូលរួមកសាងរបងសាលាបឋមសិក្សា អង្គពន្លឺ ១.៨៥៦ដុល្លារ ចូលរួមកសាងផ្លូវចូលវត្តរលាំង ៥លានរៀល កសាងផ្លូវភូមិដើមស្លែង៥.២៦៧ដុល្លារ ស្តារស្រះទឹកភូមិ ប្រាល ៦ពាន់ដុល្លារ ប្រគេនព្រះសង្ឃជ័យន្តោ ស្លាដក់១ បច្ច័យសរុប ៣សែន៥ម៉ឺនរៀល កសាងវត្តពន្លឺ ៥លានរៀល ជូនសាលាបឋមសិក្សា ត្រពាំងចក៥លានរៀល ជួយកសាងផ្លូវចូលភូមិកាន់ទ្រង់ ត្រពាំងខ្វា ៦ពាន់ដុល្លារ និងចំណាយផ្សេងៗសរុប៦៩.០៣៣.០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ